ក្រោយពីទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ក្នុងការផលិតខ្សែភាពយន្តបែប សើបអង្កេត ដែលដឹកនាំ ដោយ លោក Christopher McQuarries ក្នុងផលិតកម្ម Paramount កន្លងមក។ កាលពីវគ្គមុនក្នុង Mission: Impossible Ghost Protocol លោក Tom Cruise បានដើរតួជា ចារបុរស​ ជាមួយក្រុម របស់លោក​ ដើម្បីបំផ្លាញ គំរោងគ្រាប់ នុយក្លេអ៊េរ បំផ្លាញទីក្រុង របស់ក្រុមទុច្ចរិត។

នាពេលនេះលោក McQuarries បានបង្ហាញស្នាដៃថ្មីមួយទៀត ក្រោមចំនង ជើងថា Mission: Impossible Rougue Nation ដែលសម្តែង ដោយ តួអង្គល្បីៗជាច្រើននៅ ហូលីវូត ដូចជា Tom Cruise , Rebecca​ Ferguson, Simon Pegg, Jerey Renner, Ving Rhames, Sean Harris, Alec Baldwin, Christopher Mcquarrie និងរួមទាំង តារាសម្តែងល្បីៗជាច្រើន រូបទៀត​។ 

លោក McQuarries បាននិយាយថា ក្នុងខ្សែភាពយន្តនេះ ចង់និយាយអំពី ការចេញ ប្រតិបត្តិការណ៏ ដោយលោក Ethan (Tom Cruise) និងក្រុមរបស់លោក ដែលជាក្រុម​ ដែលមាន​ជំនាញ និងសមត្ថភាព ខ្ពស់ ក្នុងការបង្ក្រាប និងបំផ្លាញគំរោង IMF​ និងមានការប្រើប្រាស់ រថយន្តទំនើបរបស់BMW រួមទំាងបូកបញ្ចូល ជាមួយបច្ចេកវិទ្យា និង បច្ចេកទេសថតថ្មីៗ បន្ថែមទៀត ដើម្បីអោយរឿងមួយ នេះ​កាន់តែ រស់រវើក និងមិនធើ្វអោយ អ្នកទស្សនាខុសបំនងឡើយ។​ 

អី្វដែលពិសេសជាងនេះទៅទៀតនោះ នាថ្ងៃទី៣១ ខែកក្កដា នៅរោងភាពយន្ត Major Cineplex by Cellcard នឹងមានកម្មវិធីពិសេស ​ ដែលសហការ ជាមួយ ក្រុមហ៊ុន Westec Media និង​ក្រុមហ៊ុន BMW ដើម្បីបើក សម្ពោធរឿង Mission: Impossible Rougue Nation  ដោយមានការចូលរួម ពីភ្ញៀវជាតិនិង អន្តរជាតិ មិនតែប៉ុណ្ណោះ ក៏មានការដាក់តំាងបង្ហាញ រថយន្ត ម៉ាក BMW X5 ដ៏ស្រស់ស្អាត និង​ជារថយន្ត ដែលបានប្រើប្រាស់ ក្នុងសាច់រឿងនេះផងដែរ។

ដើម្បីជ្រាបកាន់តែច្បាស់ថាតើ រឿង Mission: Impossible Rougue Nation ភាគទី ប្រាំនេះ មាន អត្ថន័យ និងសកម្មភាពរស់រវើកយ៉ាង ណានោះលោកអ្នកអាច អញ្ជើញទៅទស្សនា នៅរោងកុនណា មួយដែលនៅជិត លោកអ្នកបំផុត ដែលនឹង ចាក់បញ្ជាំង ជាផ្លូវការនៅថ្ងៃទី ៤ ខែសីហាខាងមុខនេះហើយ។

ប្រញាប់ឡើង! កក់សំបុត្រទស្សនា ចាប់ពីពេលនេះ។

ដើម្បីទទួលបានពត៌មានលំអិត និង ផ្សេងៗទៀតទាក់ទងនិងភាពយន្ត ដែលលោក អ្នកចូលចិត្ត សូមតាមដាន ចៃកុន តាមប្រព័ន្ធសង្គមដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបាន រង្វាន់ដូចជា សំបុត្រកុន និង របស់ពី ភាពយន្តជារៀង រាល់អាទិត្យ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]