ចិន៖ ក្នុងឱកាសផ្សព្វផ្សាយ រឿងថ្មីនៅសៀងហៃ នាងហ្វាន់ ពីងពីង (Fan Bingbing) បាននិយាយ ថ្លែងអំណរគុណ លាយជាមួយនឹង ការឆ្លើយតប ជាលក្ខណៈវាយបក យ៉ាងចាស់ដៃ ទៅដល់អ្នកនិយម លេងអ៊ិនធឺណែត ទាំងអស់ ដែលបានរិះគន់ ឈុតក្តៅសាច់លើខ្នងសេះ ក្នុងភាពយន្តថ្មី របស់នាង។


នាង ហ្វាន់ ពីងពីង និងឈុតសិចលើខ្នងសេះ

ឈុតក្តៅសាច់លើខ្នងសេះ របស់នាង ហ្វាន់ពីងពីង និងតារាសម្តែងប្រុស លោក Leon ក្នុងភាពយន្តថ្មី រឿង "Lady Of the Dynasty" ដែលបានបែកធ្លាយ កាលពីសប្តាហ៍មុន បានធ្វើឲ្យមាន មតិរិះគន់ យ៉ាងច្រើន ទៅលើតារាស្រី រូបនោះ រហូតដល់សមីខ្លួន ក្តៅស្លឹកត្រចៀក និងបានធ្វើការឆ្លើយតប ទៅវិញយ៉ាងចាស់ដៃ ផងដែរ។

អ្នកនិយមលេងអ៊ិនធឺណែត ជាច្រើនបានរិះគន់ថា ឈុតស្នេហាស្រើបស្រាល លើខ្នងសេះ មួយនោះ គឺមើលទៅ ខុសសីលធម៌ជាខ្លាំង ហើយអ្នកខ្លះទៀត បាននិយាយ បែបចំអកថា តារាស្រីប្រុសទាំងពីរ ប្រហែលជាធ្វើទង្វើនោះ ពិតៗតែម្តង ពេលកំពុងសម្តែង។





ទិដ្ឋភាពក្នុងឈុតក្តៅសាច់ របស់នាង ហ្វាន់ ពីងពីង ក្នុងរឿង "Lady Of the Dynasty"

ឆ្លៀតក្នុងឱកាសផ្សព្វផ្សាយ ភាពយន្តថ្មី នៅឯសៀងហៃ នាង ហ្វាន់ពីងពីង បានថ្លែងថា៖ "ខ្ញុំគិតថា អ្នកទាំងអស់គ្នា នឹងយល់ពីសាច់រឿងច្បាស់ នៅពេលដែលបាន ទស្សនាវាចប់ ទាំងស្រុង។ ខ្ញុំពិតជាអរគុណ ទៅកាន់ អ្នកនិយម លេងអ៊ិនធឺណែត ទាំងអស់ខ្លាំងណាស់ ព្រោះថារាល់មតិ ទាំងអស់នោះ បានជួយផ្សព្វផ្សាយ ដល់ភាពយន្តនេះ ខ្លាំងមែនទែន។ ខ្ញុំមិនបានទាំងឲ្យលុយ ពួកគាត់ផង ប៉ុន្តែពួកគាត់ បានជួយផ្សព្វផ្សាយ រឿងនេះ ទៅដល់មនុស្សគ្រប់គ្នា ឲ្យបានដឹង"។

មិនតែប៉ុណ្ណោះ នាងក៏បានឆ្លើយតប ទៅកាន់មនុស្សមួយចំនួន ដែលបាននិយាយថា គ្រប់រឿងដែលនាងសម្តែង សុទ្ធសឹង តែមានឈុតក្តៅសាច់ តែម្តង។ នាងឆ្លើយតប ទាំងមុខមាំថា៖ "អ្វីដែលអ្នកបានឃើញ គឺជាអ្វី ដែលអ្នកចង់ឃើញ។ ប្រសិនបើអ្នក ជាមនុស្សកខ្វក់នោះ ទោះជាអ្វីដែលបានបង្ហាញ នៅចំពោះមុខអ្នក គឺជារឿងអ្វីក៏ដោយ នោះភ្នែករបស់អ្នក នឹងមើលឃើញវា ទៅជារឿងកខ្វក់ ទាំងអស់។ ខ្ញុំជាអ្នកសម្តែង ហើយខ្ញុំសម្តែង ជាតួមនុស្ស មិនមែនជាតួព្រះ ជីវិតអមតៈ នោះទេ។ ពួកយើងសុទ្ធមាន ចំណូលចិត្ត ការចង់បាន និងអារម្មណ៍។ វាគឺជារឿងធម្មតាទេ"៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព Lollipopsg

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]