បរទេស៖ បុរសកម្លាំងដូចកីឡាកាសម្នាក់ ដែលមានអារម្មណ៍ខឹង នឹងម្ចាស់រថយន្ត ដែលទុករថយន្តចោល បាំងផ្លូវដែលទុកសម្រាប់ អ្នកធ្វើដំណើរដោយកង់ ក៏បានលើករថយន្តមួយគ្រឿងនោះ ចេញពីផ្លូវយ៉ាងងាយស្រួល  ហើយបន្តជិះកង់របស់ខ្លួនយ៉ាងឡូយ ។

យ៉ាងណាមិញ បុរសខ្លាំងនោះ គេមិន​បានស្គាល់អត្តសញ្ញាណច្បាស់ទេ តែគាត់បានធ្វើឱ្យអ្នកធ្វើដំណើរតាមផ្លូវ ដែលបានឃើញទិដ្ឋភាពនោះ មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងកម្លាំងដ៏ខ្លាំងរបស់គាត់។

បើផ្អែកទៅតាម វីដេអូដែលអ្នកដំណើរបានថតនោះ កន្លែងនោះទំនងជា នៅក្នុងទីក្រុង Sao Paulo ប្រទេសប្រស៊ីល ។ ខ្សែវីដេអូខ្លីបខ្លីមួយនោះ​ បានបង្ហាញឱ្យឃើញថា បុរសមាឌធំនោះ បានឈរនៅពីក្រោយរថយន្ត ហើយកាន់ផ្នែកខាងក្រោយ នៃរថយន្ត ជាមួយនឹងដៃទាំងពីរបស់គាត់ ហើយគាត់ក៏បានលើករថយន្តនោះទៅផ្នែកខាងស្តាំបានយ៉ាងងាយស្រួល ដើម្បីទុកចន្លោះផ្លូវ ឱ្យសមល្មម សម្រាប់ជិះកង់ ជាមួយនឹងសំលេង ហោរកញ្ជៀវពីអ្នកកំពុងឈរមើលសឹងគ្រប់គ្នា ។ បន្ទាប់មកគាត់ក៏បានទាញកង់របស់គាត់ មកជិះបន្តដំណើរទៅទៀត។

វីដេអូបុរសខ្លាំង លើកឡាននោះ ត្រូវបានគេបង្ហោះចូលគេហទំព័រយូធូប ដោយលោក Joe Loreto និងដាក់ចំណងជើងថា “បុរសខ្លាំងបំផុតក្នុងពិភពលោក” ។ ក្រោយមក វីដេអូមានអ្នកចូលមើលយ៉ាងច្រើន និងមានអ្នកបញ្ចេញមតិផងដែរ ដោយខ្លះបាននិយាយថា “បុរសនេះជាវីរបុរសរបស់ខ្ញុំ” ៕

ចង់ដឹងថាវីដេអូខ្លីប អំពីបុរសខ្លាំងលើករថយន្ត មានទិដ្ឋភាពយ៉ាងណានោះ សូមរីករាយទស្សនាដូចតទៅ៖

 

ប្រភព៖ dailymail

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]