កូរ៉េខាងត្បួង៖ សមាជិក​ក្រុម​ BTS លោក Rap Monster ត្រូវ​បាន​អ្នក​ប្រើប្រាស់បណ្តាញសង្គម Twitter ​ម្នាក់​ គំរាម​សម្លាប់ជាលើកទី២។


រូបភាព របស់សមាជិក​ក្រុម​ BTS លោក Rap Monster
ប្រភពព័ត៌មានឲ្យដឹងថា ក្រុម​ BTS ធ្លាប់​បង្ខំ​ចិត្ត​​លុប​ចោល ​ការ​ប្រគំតន្ត្រី​ “The Red Bullet” ​នៅ​ទី​ក្រុង​ញ៊ូវយ៉ក​ ម្ដងរួចមក​ហើយ ​ដែល Rap Monster ទទួលរងការគំរាមអាយុជីវិត។ ការគម្រាមបាន​កើត​ឡើង​ម្ដង​ទៀត ​លើ​សមាជិក​រូប​នេះដដែល​​ ក្រោយ​ពេលដែល​ម្ចាស់គណនី Twitter ម្នាក់ ​បង្ហោះ​រូប​កាំភ្លើងខ្លី​ និង​សរសេរ​ពាក្យ​គំរាមកំហែងថា៖ «អ្នក​ទាំងអស់គ្នា​គិត​ថា ​ខ្ញុំ​និយាយ​លេង​ ដើម្បី​ទាក់ទាញ​ការចាប់​អារម្មណ៍ តែ​ខ្ញុំ​​មិនបាន​និយាយ​លេង​ទេ គឺខ្ញុំ​និយាយ​ការពិត លាហើយ RM #TRBinMexico»។

គួររំលឹកដែរថា ការប៉ាន់ស្មាន លើការគំរាមសម្លាប់នេះ ដើមចមដំបូង ទំនងអាចមកពីកិច្ចសម្ភាសន៍មួយនៅប្រទេសអូស្ត្រាលី ដែលគេចាំបានថា Rap Monster ធ្លាប់បានប្រើប្រាស់ពាក្យពេជន៍លេងសើច ដែលស្តាប់ទៅក្នុងលក្ខណ:រើសអើងពណ៌សម្បុរ ទៅកាន់សមាជិកក្រុម កាលពេលជួបគ្នាដំបូងថា។ គាត់ធ្លាប់និយាយថា៖ «ពេលដែលឃើញ V និង J-Hope ដំបូង ខ្ញុំមិនអាចមើលពួកគេឃើញទេ ព្រោះអីពួកគេ ខ្មៅខ្លាំងពេក។ ហើយជាពិសេស គឺពេលយប់ងងឹត ខ្ញុំមិនអាចរកពួកគេឃើញតែម្តង»។

យ៉ាងណាមិញ ក្រុម​ BTS ​​ត្រូវ​ប្រគុំតន្ត្រី ​នៅ​ម៉ិចស៊ិក ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា​ ខាងមុខនេះ​ ប៉ុន្តែក៏មិនដឹងថា អាចប្រព្រឹត្តទៅបាន ឬក៏យ៉ាងណានៅឡើយទេ បន្ទាប់ពីកើតមានការ​គំរាម ជាថ្មីម្តងទៀតបែបនេះ​៕


រូបភាព សារគំរាមសម្លាប់របស់ម្ចាស់គណនីធ្វីសធើ ជាមួយរូបភាពកាំភ្លើងខ្លី


ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]