គូស្វាមីចំណាស់មួយគូ ត្រូវបានស្លាប់ បន្ទាប់ពីឡានរបស់ពួកគាត់ បានបុកគ្នាជាមួយនឹង ឡានដឹកទំនិញដ៏ធំ។

គ្រោះថ្នាក់ដ៏គួរឲ្យសង្វែកនេះ បានកើតឡើងនៅ Cleckheaton នៅភាគខាងលិច Yorkshire ដែលជាទីកន្លែងដែលត្រូវ ឡានធំនេះសង្កត់ពីលើ ឡានពណ៌សម៉ាក Audi ។ អ្វីដែលសំខាន់នោះ គឺនៅក្នុងឡានម៉ាក Audi មានបុរសចំណាស់អាយុ​៤៦ឆ្នាំ និង ស្រ្ដីម្នាក់ទៀតដែលមានអាយុ ៤៣ឆ្នាំ​ ដែលទាំងពីរនេះត្រូវបានគេ ជឿជាក់ថាមកពី Bishop Auckland នៅ Durham ត្រូវបានស្លាប់នៅក្នុងហេតុការណ៍នេះ បន្ទាប់ពីឡានដឹកទំនិញនេះ ធ្លាក់សង្កត់ពាក់កណ្ដាលឡាននេះ។​  

នៅពេលនេះប៉ូលីសមិនទាន់ធ្វើការសើុបអង្កេត ច្បាស់លាស់អំពីបញ្ហានេះទេ សម្រាប់អ្នកបើកបរឡានធំនេះ ត្រូវបានគេស្គាល់ច្បាស់ ថាមានអាយុ៤៣ឆ្នាំ ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ Yorkshire ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]