ខេត្តសៀមរាប ៖ អាជ្ញាធរ​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា នេះ បាន​សម្រេច​បញ្ឈប់​អាជីវកម្ម «​បា​អាកាស​» ឬ​ហៅ​ថា «​ស្កា​យ​បា​» ស្ថិត​នៅ​លើដំបូល​អគារ​ភាពយន្ត​ ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ឬ​ហៅ​ថា (3D) ដែល​មាន​យីហោ «​ផ្លា​ទី​នៀម​សៀមរាប​» បន្ទាប់​ពី​ពិនិត្យ​ឃើញ​អាជីវកម្ម​ទាំងអស់ នៅ​ក្នុង​អគារ​ដ៏​ធំ​នោះ ពុំ​មានច្បាប់​អនុញ្ញាត ។

សូម​បញ្ជាក់​ថា រោង​ភាពយន្ត​ផ្លា​ទី​នៀម​សៀមរាប ដែល​ត្រៀម​បង្កប់​អាជីវកម្ម​ ស្កា​យ​បា​នៅ​លើដំបូល​នោះ មា​នទី​តាំងនៅ​តាម​បណ្តោយ​​វិ​ថី​ស៊ី​វុ​ត្ថា ​ជាប់​នឹង​រង្វង់​មូល​ផ្សារ​ចាស់ ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​ជា​ដី​អតីត​មន្ទីរ​សង្គមកិច្ចខេត្ត​។

អភិបាលក្រុង​សៀមរាប លោក​សូ ប្លា​តុង កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០១៥ នេះ បាន​ដឹកនាំ​មន្ត្រី​ចម្រុះ រួម​មាន​មន្ទីរ​បរិស្ថាន​, មន្ទីរ​ទេសចរណ៍​, មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ត្រួតពិនិត្យ​អាជីវកម្ម​ ក្នុង​អគារ​ភាពយន្ត​ផ្លា​ទី​នៀម​ខាងលើ​បាន​ថ្លែង​ថា នៅ​ថ្ងៃនេះ​យើង​បាន​បញ្ឈប់ ​ទាំងស្រុង​នៅ​គម្រោង​អាជីវកម្ម ដែល​មាន​លក្ខណៈ ​ជា​ស្កា​យ​បា​(​បា​អាកាស​) ដែល​កំពុង​រៀបចំ ​នៅ​លើដំបូល​អគារ រោង​ភាពយន្ត​ផ្លា​ទី​នៀម​សៀមរាប និង​តម្រូវ​ឱ្យ​រុះរើ​ចេញ​រាល់​ សំណង់​សង់​បន្ថែម រួម​មាន​គ្រោង​ដែក ដំបូល​ចេញ​ផង​ដែរ ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]