ក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ១ សែលកាត និង VRecommend បានចាប់ដៃគូសហការដើម្បីធ្វើការណែនាំជូននូវកម្មវិធីបណ្តាញសង្គមថ្មីលើទូរស័ព្ទដៃ ដែលមានភាពល្អប្រសើរជាងមុន។

ក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ១ សែលកាតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដៃគូសហការជាមួយ VRecommend ដែលជាកម្មវិធីសម្រាប់​ ការចែករំលែកពីអ្នក ប្រើប្រាស់មួយទៅមួយទៀត។ កម្មវិធីដ៏ពិសេសនេះ នឹងអនុញ្ញាតអោយអ្នក ប្រើប្រាស់អាច ចែករំលែករបស់ដែលពួកគាត់ ចូលចិត្តទៅកាន់ មិត្តភក្តិរបស់គាត់ ដែលរួមមានដូចជា ទីកន្លែងញុំាអាហារ ហាងលក់ឥវ់ាន់ និង ម្ហូបអាហារផ្សេងៗ។ 

VRecommend គឺជាកម្មវិធីដែលត្រូវបានបង្កើតឡើងដោយយុវជនខ្មែរប្រកបដោយ ទេពកោសល្យ។​ កម្មវិធីនេះបាន ទទួលនូវពានរង្វាន់ពីកម្មវីធី Startup Weekend Cambodia 2013 ហើយទទួលបានការ ទទួលស្គាល់ជាលក្ខណៈ អន្តរជាតិតាមរយៈការ ជាប់ឈ្មោះក្នុងវគ្គជម្រុះពាក់កណ្តាល ផ្តាច់ព្រ័ត្រក្នុងកម្មវិធី Startup Competition 2014 នាប្រទេសកូរ៉េ។


​លោក ថារ៉ូ​ ដែលជាដៃគូពាណិជ្ជកម្មរបស់​ VRecommendបានចែករំលែកថា “VRecommend ត្រូវបានបង្កើត ឡើងក្រោមការខិតខំប្រឹងប្រែងដើម្បីបង្កើត ជាកម្មវិធីមួយដែលអ្នកប្រើប្រាស់អាច ធ្វើការកំសាន្តសប្បាយ តាមរយៈការចែករំលែក និង ណែនាំរបស់របរ មុខម្ហូប និង ទីកន្លែងផ្សេងៗទៅ កាន់មិត្តភក្តិរបស់ ពួកគេ។​ នាពេលបច្ចុប្បន្ន ពុំទាន់មានកម្មវិធីទូរស័ព្ទដៃ ផ្សេងណាមួយដែល ត្រូវបានបង្កើតឡើងដោយ ជនជាតិខ្មែរ ដែលផ្តោតលើ ការចែករំលែករវាងមិត្ត និង មិត្តនោះទេ ដូចនេះយើងគិតជា វាជាឱកាសល្អមួយ សម្រាប់ពួកយើង។​ ប្រជា​ជនកម្ពុជាយើង ភាគច្រើនចូលចិត្តធ្វើការ ចែករំលែក និងណែនាំរបស់នេះ របស់នោះដូចជាចំណី អាហារឆ្ងាញ់ៗ កន្លែងស្អាតៗ ស្តាយប្លែកៗរបស់ខ្លួន និងជាច្រើនទៀត ដោយមិនត្រឹមតែ បង្ហាញនូវអត្តចរិត និងភាពខុសប្លែកពី គេរបស់អ្នកប្រើប្រាស់ ម្នាក់ៗតែប៉ុណ្ណោះទេ ថែមទាំងជួយបង្កើតននូវ សហគមន៍ដ៏រស់រវើក មួយផងដែរ។​ កម្មវិធីជំនាន់ចុង ក្រោយបំផុតរបស់យើង ផ្តល់នូវមុខងារកែ រូបភាពអោយ ស្អាតជាងមុនដើម្បីជម្រុញ អោយបទពិសោធន៍នៃ ការចែករំលែករូបភាពរបស់ អ្នកដំណើរទៅមុខ យ៉ាងរលូនទៅ តាមសហគមន៍ និងក្រុមជាច្រើនផ្សេងៗគ្នា” ។


កិច្ចសហការជាដៃគូជាមួយក្រុមហ៊ុនសែលកាតនេះនឹងអនុញ្ញាតអោយក្រុមសហគ្រិនវ័យក្មេង និង អ្នកច្នៃប្រឌិត នានាបង្កើននូវការផ្សព្វផ្សាយអោយកម្មវិធី VRecommend មានសាធារណជន ស្គាល់កាត់តែច្រើនថែមទៀត ដែលរួមមានទាំង ការគាំទ្រពីក្រុមហ៊ុនសែលកាត ក្នុងការដាក់បញ្ចូលកម្មវិធីនេះ ទៅក្នុងបណ្តាញសង្គម របស់ក្រុមហ៊ុនសែលកាតអមនឹង សកម្មភាពសហការរួមគ្នា និងកម្មវិធីផ្តល់ជូន ពិសេសៗផងដែរ។ 

“យើងមានក្តីរំភើបរីករាយយ៉ាងខ្លាំងក្នុងការសហការជួយលោកថារ៉ូ និងក្រុមការងាររបស់គាត់ ក្នុងការដាក់ សម្ពោធអោយប្រើប្រាស់នូវកម្មវិធី VRecommend ជំនាន់ក្រោយ របស់ពួកគាត់។ នាពេលបច្ចុប្បន្ន មាននូវជនជាតិខ្មែរយើង ដែលមានទេពកោសល្យជាមួយ នឹងស្នាដៃដ៏ប៉ិនប្រសប់ក្នុង ការបង្កើត និងកសាងទីផ្សារ បែបឌីជីថល​ ហើយយើងមានក្តី សោមនស្សក្នុងការជួយ អោយការបង្កើតទាំង នេះមានមុខមាត់នៅលើទីផ្សារផងដែរ។​ យើងជឿជាក់ថាVRecommend គឺជាមធ្យោបាយមួយ ដ៏អស្ចារ្យដែលយុវវ័យ កម្ពុជាអាចធ្វើការ ផ្សារភ្ជាប់ និងចែករំលែកទីកន្លែង និងរឿងរ៉ាវ ដែលពួកគេស្រលាញ់ ចូលចិត្ត” លោក Niek Van Veen ដែលជានាយកទីផ្សារ របស់ក្រុមហ៊ុនសែលកាតបាននិយាយ។

បណ្តា Stickers ថ្មីៗដែលរួមមានតែមមនុស្សយន្តសែលកាតនោះ ឥឡូវនេះអ្នកប្រើប្រាស់កម្មវិធី VRecommend ទាញយកមកប្រើប្រាស់បានដោយ ឥតគិតថ្លៃ ហើយសកម្មភាព​ និងការប្រកួតប្រជែង អមនឹងបណ្តាតែមថ្មីៗនេះ នឹងមកដល់ក្នុង ពេលឆាប់ៗលើទំព័រសែលកាត និង ទំព័រ​VRecommend។​

ដើម្បីថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានចែកេរំលែករឿងរ៉ាវ និងរបស់របរនៅ លើកម្មវិធីរបស់យើង កាលពីឆ្នាំកន្លងទៅ យើងបានកែប្រែធ្វើ អោយ​កម្មវិធីរបស់យើង ប្រសើរជាងមុន ហើយបានចាប់ដៃគូ ជាមួយក្រុមហ៊ុន បណ្តាញទូរស័ព្ទឈានមុខគេ ដែលអាចជួយពួកយើងក្នុងការផ្តល់ នូវសកម្មភាពនិងកម្មវិធីសប្បាយៗ អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ កម្មវិធីរបស់យើង។” លោកថារ៉ូនិយាយ។ គាត់បន្តថា “តែមមនុស្សយន្ត សែលកាតមើល ទៅឡូយ និងឥតគិតថ្លៃ។ នៅក្នុងកម្មវិធី ជំនាន់ថ្មីនេះ​ មាននូវតែមថ្មីៗដ៏ ស្រស់ស្អាតដែលអ្នកអាចទាញ យកមកប្រើប្រាស់ភ្លាមៗ ដោយឥតគិតថ្លៃ ហើយថែមទាំងអាច យកទៅប្រើប្រាស់លើ Facebook, Instagram, Twitter, និង Line។ យើងសង្ឃឹមយ៉ាងមុតមាំថាយើង នឹងទទួលបាន នូវការគាំទ្រជាបន្តទៀត ហើយបន្តណែនាំកម្មវិធី VRecommend ទៅកាន់មិត្តភក្តិអោយពួកគាត់ប្រើប្រាស់ កាន់តែច្រើន ដែលកម្មវិធីនេះ ត្រូវបានបង្កើតឡើង យ៉ាងពិសេស សម្រាប់មិត្តយុវវ័យកម្ពុជាយើង។​

Download now: http://goo.gl/c6FNC1

Or connect with us via: www.facebook.com/vrecommend.co

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]