បារាំង៖ សត្វឆ្កែ​​មួយ​ក្បាល កំពុងតែ​ទទួលបាន ​​ប្រជាប្រិយ​ភាព ​យ៉ាង​ខ្លាំង​​​​​ នៅលើបណ្ដាញ​ អ៊ីនធឺណេត ដោយ​សារ​តែ មុខដ៏ក្រញូវ មិនដែលរីក របស់វា។


រូបភាព របស់សត្វឆ្កែតូចមុខក្រញ៉ូវ

តាមគេហទំព័របរទេសមួយ បានឲ្យដឹងថា សត្វឆ្កែតូចមុខក្រញូវ ដែលមានសម្បុរ ពណ៌ត្នោត មួយក្បាលនេះ ឈ្មោះថា Earl និងមានរហ័ស្សនាមថា "Earl the Grumpy Puppy" ជាប្រភេទកូនឆ្កែ Grumpy ដែលត្រូវ​បាន ​គេ​ហៅ​ថា​ជា ឆ្កែ​មុខ​ក្រញូវ ជាងគេបំផុត ក្នុងពិភពលោក។

លោក Derek Bloomfield អាយុ២៥ឆ្នាំ រស់នៅក្នុងរដ្ឋ Lowa ដែលជាផ្នែកមួយ នៃប្រទេសបារាំង និងអេស្ប៉ាញ ជាម្ចាស់ឆ្កែ មុខក្រមូវ មួយក្បាលនេះ បានឲ្យដឹងថា កាលពីមួយខែមុន លោកបានថត និង ចែកចាយរូបភាព របស់សត្វឆ្កែ កូនកាត់ មុខក្រញូវនេះ រួចបង្ហោះទៅលើ បណ្តាញសង្គម នានា ដូចជា Reddit និង Imgur ជាដើម។ ជាមួយគ្នានេះដែរ អ្វីដែលលោក ទទួលបានមកវិញគឺ មានអ្នកចាប់អារម្មណ៍ និងគាំទ្រ យ៉ាងច្រើន រហូតដល់ជាង ៥១០០ដង និងមានអ្នកមើល ច្រើនជាង ២លានដង ឯណោះ។

ឥឡូវនេះ Earl កំពុងតែក្លាយទៅជា តារាល្បីទើបនឹងរះថ្មី នៅលើបណ្តាញសង្គម នានា ដោយមាន គណនីហ្វេសប៊ុក និងអ៊ិនស្តាក្រាម ផ្ទាល់ខ្លួនរបស់វា ទៀតផង។

ទោះបីជា មុខមាត់វា បែបនេះក្តី តែវាក៏ដូចជា សត្វឆ្កែទូទៅ ដទៃទៀតដែរ គឺវាចូលចិត្ត ការសប្បាយ ហើយវាតែធ្វើឲ្យគេ សើចសប្បាយ ដោយសារតែ មុខមាត់ ក៏ដូចជាលក្ខណៈ របស់វាផងដែរ។

នេះអាចចាត់ទុកថា ជាការបង្រៀនអ្នក កុំឲ្យវាយតម្លៃមនុស្ស តែសម្បកក្រៅ ផងដែរ៕





ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]