កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Naeun ក្នុងក្រុម A ​Pink ត្រូវបានអ្នកគាំទ្រ គិតថា​នាង លួចទៅកែសម្ផស្ស បន្ទាប់ពី ធ្លាយរូបថត កាលពីមុន របស់នាង។

អ្នកលេងបណ្តាញសង្គម ជាច្រើននាក់ បានសង្ស័យថា តារាកូរ៉េភាគច្រើន បានផ្លាស់ប្តូរមុខមាត់ របស់ពួកគេ យ៉ាងខ្លាំង បើប្រៀបធៀបនឹង រូបថតពីមុន។ ប៉ុន្តែមានអ្នកគាំទ្រ មួយចំនួន បានចេញមុខ ការពារតារា ក្នុងដួងចិត្ត របស់ពួកគេ ដោយបានអះអាងថា ការតមចំណីអាហារ ទើបធ្វើឲ្យរូបសម្ផស្ស របស់តារា ប្រែប្រួលបែបនេះ ហើយក៏មានអ្នកខ្លះ បានបន្ថែមទៀតដែរថា ទោះបីជាតារា របស់ពួកគេ កែសម្រស់បន្តិចបន្តួច ក៏ដោយ ក៏ស្អាតស្រាប់ ទៅហើយ កាលពីមុននោះ។

កាលពីថ្មីនេះ រូបថតចាស់ៗ របស់នាង Naeun ដែលជាសមាជិក ក្នុងក្រុមចម្រៀង A ​Pink ត្រូវបានលេចធ្លាយ ដែលក្នុងនោះ នាងពិតជាខុសប្លែកគ្នា ​នឹងពេលបច្ចុប្បន្នមែន ហើយចំនុចនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រ លើកយកមកពិភាក្សាគ្នា ដោយបញ្ចេញមតិរៀងៗខ្លួនថា៖

"ខ្ញុំសារភាពថា នាងពិតជាស្អាត"។

"នាងពិតជាខុសប្លែកគ្នាខ្លាំងណាស់ ជាមួយនឹង រូបថតកាលពីមុន របស់នាង។ តើនាងបានប្រើថ្នាំចាក់ ទម្រង់មុខ មែនទេ? ខ្ញុំមិនគិតថា​ មកពីនាង ស្រកទម្ងន់នោះទេ ព្រោះនាងតែងតែស្គម បែបនេះរហូតមក"។

"នាងបានកែសម្ផស្ស និងព្យាបាលមុខ ព្រមទាំងម៉ាស្សាមុខ ថែមទៀត។ ជាងនេះទៅទៀត មានអ្នកជំនាញ ជួយតុបតែងមុខឲ្យនាង ប៉ុន្តែតារាដទៃទៀត មិនធ្វើអីចឹងទេ មែនទេ?"។

"ខ្ញុំទទួលស្គាល់ថា​ នាង​ស្អាត ប៉ុន្តែនាងបានកែ ភ្នែក ច្រមុះ និងចង្ការ បន្តិចម្តង​ៗ"៕

ចង់ដឹងយ៉ាងណា ទៅមើលរូបថតនាង កាលពីមុន និងពេលបច្ចុប្បន្ន ទាំងអស់គ្នា៖



រូបថតរបស់នាង​ កាលពីមុន






រូបថតរបស់នាងបច្ចុប្បន្ន

ចុះចំណែកប្រិយមិត្តវិញ យល់យ៉ាងណាដែរ ?

ប្រភព Koreaboo

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]