រាជធានីភ្នំពេញ ​៖ ​​បន្ទាប់ពីទទួលជោគជ័យ​លើក្រុមជម្រើជាតិហ្វីលីពីន​ក្រោមអាយុ១៦ឆ្នាំ ​១-០ ​កាលពីយប់ថ្ងៃទី២៨​កក្កដានោះរួចមក​​ ក្រុមជម្រើសជាតិ​កម្ពុជាក្រោមអាយុ១៦ឆ្នាំ (U 16)​ ​ដែលគេឲ្យរហ័សនាម"ក្រុមចម្បំាងអង្គរ​"​នឹងត្រូវធ្វើការប្រកួត​លើកទី២ ​របស់ខ្លួន​ក្នុងពូល​ B​ ​ប្រឆាំង​នឹងក្រុម ​U16 អូស្រ្តាលី​​ដែលមាននិមិត្តសញ្ញា​សត្វកង់ហ្គូរូ​​នៅម៉ោង៦និង៣០នាទី​​យប់ថ្ងៃទី៣០​ ​កក្កដា ២០១៥ ​​នៅពហុកីឡដ្ឋានជាតិ​អូឡំាពិក​ ​ក្នុងរាជធានីភ្នំពេញ ។

ការប្រកួតបាល់ទាត់ពានរង្វាន់​​ ​AFC BIDC U16​ Championship ​ ​​ដែលមាន១១ប្រទេស​ចូលរួម​​និងកម្ពុជា​ធ្វើជាម្ចាស់ផ្ទះក្នុងពូល​ ​B នាថ្ងៃនេះដែរ ក្រុម សិង្ហបូរី ​និង​ ត្រូវប្រកួតជាមួយក្រុមហ្វីលីពីន​ ​នៅម៉ោង៣និង៣០នាទីរសៀល ​​នៅពហុកីឡដ្ឋាន​​​ជាតិអូឡំាពិក​ផងដែរ ។ 

ដោយឡែកនៅក្នុង​​ការ​ប្រកួត​លើកទី២នៅក្នុងពូល​​​ A កាលពីរសៀលថ្ងៃទី២៩​ ​​កក្កដាម្សិលមិញ​ ​ក្រុមជម្រើសជាតិឡាវ​ ​​បានយកឈ្នះ​​ទីម័រខាងកើត ៣-២ ​នៅ​ស្តាតចាស់ ​និង ​ក្រុមថៃបានយកឈ្នះម៉ាឡេស៊ី​​៤​-១នៅលើទីលានស្មៅសិប្បនិម្មិត​ពហុកីឡដ្ឋានជាតិអូឡំាពិក ។

នៅក្នុងពូលAនេះមាន​ ​៖​ ថៃ វៀតណាម ​ឡាវ ​ម៉ាឡេស៊ី ​(ម្ចាស់ពានឆ្នាំទៅ) ​​​ទីម័រខាងកើត ​និង ប្រ៊ុយណេ​​ ​។ ចំណែកក្រុមជម្រើស​ជាតិ​​កម្ពុជា​នៅក្នុងពូល B ដែលរួមមាន៖​​ ​កម្ពុជា ហ្វីលីពីន​​​ អូស្រ្តាលី​ សិង្ហបូរី​​ និង ​ ប្រទេសមីយ៉ាន់ម៉ា​ (ភូមា) ​។

តើក្រុមកម្ពុជាអាច​ប្រមាញ់សត្វកង់ហ្គូរូក្នុង​វគ្គសន្សំពិន្ទុដើម្បី​ឈរនៅកំពូលតារាង​បណ្តោះអាសន្នបាន​​​ដែរឬទេនាយប់ថ្ងៃព្រហស្បតិ៍នេះ ? ។

សូមកុំភ្លេចទៅ​​លើកទឹកចិត្តក្រុមកម្ពុជា​​ដែលជាឈុតស៊ីហ្គេមឆ្នាំ២០២៣​​ដែលកម្ពុជាធ្វើ​ជាម្ចាស់ផ្ទះរៀបចំ​ផងដែរ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]