ក្រោមស្នាដៃរបស់អ្នកនិពន្ធរឿងមនោសញ្ចេតនាដ៏ល្បី The Fault In Our Stars,​ Paper Towns ក៏មិនខុសពីគ្នានុះដែរ។ មានអ្នកអានសៀវភៅជាច្រើន ដែលចូលចិត្តមើលរឿងនេះ ហើយរង់ចាំ ទស្សនាដោយផ្ទាល់នៅ ពេលដែលរឿងនេះ ចាប់ផ្តើមផលិត ជាខ្សែភាពយន្តសម្រាប់ចាក់បញ្ចាំង ក្នុងរោងកុន។ 
ក្នុងសាច់រឿងPaper Towns​​ ក្មេងប្រុសឈ្មោះQuentin ហៅថាQ និង ក្រុមមិត្តភក្កិរបស់ ខ្លួនបានសហការណ៏គ្នា ធ្វើដំណើរតាមផ្លូវដើម្បីតាមស្វែង រកស្រីម្នាក់ដែល ខ្លួនតាមស្រលាញ់(Margo) ដែលជាអ្នកជិតខាង ប៉ុន្តែបានបាត់ខ្លួន គ្មានដំណឹងអ្វី បន្តិចសោះ។ រឿងនេះ គឺមានការចូលរួម សំដែងដោយ តារាម៉ូដែលស្រី ដ៏ល្បីជាតួឯកគឺ Cara Delevingne ផងដែរ។ ចង់ដឹងថា សាច់រឿងនេះ មានភាពកំប្លែងនិងមនោសញ្ចេតនាបែបណា ខ្លះ​ កុំភ្លេចទៅទស្សនានៅ គ្រប់រោងភាពយន្តទាំងអស់ ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃនេះតទៅ។

ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត និង ផ្សេងៗទៀតទាក់ទងនិងភាពយន្តដែល លោកអ្នកចូលចិត្ត សូមតាមដាន ចៃកុន តាមប្រព័ន្ធសង្គមដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]