ខេត្តរតនគិរីៈ យុវជនម្នាក់ បានជិៈម៉ូតូ ក្នុងល្បឿនលឿន គ្មានការប្រុងប្រយ័ត្ន បានរ៉េចង្កូតបុកស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិឡូន ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

មេប៉ុស្តិ៍ទីងចាក់ លោកខាវ សុឃីន  បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ បង្កឡើងដោយខ្លួនឯង ជិៈម៉ូតូក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុក ស្លាកសញ្ញាចរាចរណ៍ ដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

លោកបន្តថា ជនរងគ្រោះមានឈ្មោះ សាក់ តាគួយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខធនាគារអេស៊ីលីដា ជិៈម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ អត់ស្លាកលេខ ដែលមានទីលំនៅភូមិទេសអន្លុង សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ខណៈជនរងគ្រោះជិៈម៉ូតូម្នាក់ឯង ប្រញាប់ទៅយាម ធនាគារអេស៊ីលីដា ដោយគ្មានអ្នកជំនួស។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូជនរងគ្រោះខូចខាត ផ្នែកខាងឆ្វេងត្រូវបានយករក្សាទុក នៅប៉ុស្តិ៍ទីងចាក់ រង់ចំាសាច់ញាតិ មកយកម៉ូតូទៅវិញ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]