ភ្នំពេញ៖ តារាពហុជំនាញ ចូលចិត្តបង្ហាញកាយវិកា ក្រមិចក្រមើម អ្នកនាង ខាត់ សុឃីម គឺជាតារាស្រីមួយដួងដែល មានភាពលេចធ្លោ និងសម្បូរ ការងារច្រើន ទាំងការងារសិល្បៈ និងការគ្រប់គ្រងមុខជំនួញ ពីមួយថ្ងៃទៅមួយថ្ងៃគឺជាប់ រវល់វិលជុំ រហូតដល់នាង បានត្អូញត្អែរថា នាងមានអារម្មណ៍ ហត់នឿយ ចង់មានពេលទំនេរខ្លះ សម្រាប់បង្កើត អនុស្សាវរីយ៍ ផ្អែមល្ហែមជាមួយស្វាមី តែនាងពិបាក និងដកឃ្លាពីការងារ ។

តារាចម្រៀង ដែលអាចបកស្រាយបទចម្រៀង ទាំងសម័យ និងបុរាណបានយ៉ាងជំនាញ អ្នកនាង ខាត់ សុឃីម គឺជាតារាស្រីមួយដួង ដែលមានការងារ មមាញឹកច្រើន ដោយជារឿយៗនាង តែងតែបង្ហាញមុខ នៅតាមកញ្ចក់ទូរទស្សន៍ ស្ទើរតែគ្រប់ស្ថានីយទូរទស្សន៍ ហើយសូម្បីតែការងារ មុខជំនួញរបស់នាង ក៏កាក់កបរវល់ជាប់ ដកឃ្លាមិនរួចដែរ ដោយក្នុងមួយថ្ងៃៗនាងរវល់ តាំងពីព្រឹក ដល់យប់មិនសូវ មានពេលទំនេរ សម្រាប់គ្រួសារឡើយ ។

បើទោះបីជាពេលនេះ ចំណងស្នេហា របស់ស្វាមីភរិយាខុសវ័យ អ្នកនាង ខាត់ សុឃីម និងស្វាមី លោក ផាណូ ស្រលាញ់គ្នា យ៉ាងណាក៏ដោយ តែកាលបើគូស្នេហ៍មួយគូនេះ មិនមានពេលវេលា ឲ្យគ្នាទៅវិញទៅមក ម្នាក់ៗរវល់រៀងៗខ្លួន វាអាចធ្វើឲ្យស្នេហា អាចឈាន ដល់ដំណាក់កាលបែកបាក់ ផុយស្រួយ ដោយមិនដឹងខ្លួន។ ហេតុដូច្នេះហើយ ទើបតារាស្រី រូបស្រស់ក្រមិចក្រមើម អ្នកនាង ខាត់ សុឃីម បានទម្លាយពី អារម្មណ៍កណ្តោចកណ្តែង បែបកំសត់ថា «មិនដឹងពេលណា មានពេលទំនេរ សាងភាពផ្អែមល្ហែម ជាមួយស្វាមីទេ….» ។

នេះ គឺជាអារម្មណ៍ពិត របស់មនុស្សស្រី ដែលមានស្វាមីសាងគ្រួសារ ហើយគឺចង់មានពេលវេលា រស់នៅយ៉ាងមានក្តីសុខជាមួយគ្នា សាងសុភមង្គល បើទោះជារស់នៅលើគំនរ មាសប្រាក់ យ៉ាងណាក៏ដោយ បើរស់នៅគ្មានក្តីសុខ ក៏ធ្វើឲ្យ មនុស្សស្រីគ្មាន សុភមង្គលដែរ ហេតុដូច្នេះគួរតែកាត់បន្ថយ ការងារទុកពេល សម្រាប់គ្រួសារខ្លះ ក៏ល្អដែរ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម