ខេត្តកំពង់ឆ្នាំង​ ៖ បុរស​ម្នាក់​ដោយសារ​តែ​ភាព​ក្រីក្រ និង​តូចចិត្ត​ខ្ចី​លុយ​ម្តាយ​ មិន​បានផង​នោះ បាន​ស​ម្រេចចិត្ត​ចង.កសម្លាប់​ខ្លួនចោល​ប្រ​ព​ន្ឋ​កូន ឱ្យបន្តរ​ស់ទាំង​លំបាក ​។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើងនៅ​ចន្លោះ​ម៉ោង១២ទៅ​ម៉ោង​២​រំលង​អធ្រា​ត្រឈាន​ចូលថ្ងៃ​ទី​៣០ ​កក្កដា ​២០១៥ នៅ​ចំណុច​ក្រោយ​ទ្រុង​ក្រពើ ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

​សមត្ថកិច្ច​នគរបាល​ សង្កាត់​ផ្សារឆ្នាំងបា​ននិយាយ​ថា បុរស​ចង.ក​សម្លាប់​ខ្លួន​នោះ ​មានឈ្មោះ ឡុ​ក ចាន់ អាយុ​៣១ឆ្នាំ មាន​ប្រ​ព​ន្ឋ​ឈ្មោះ​អៀ​ត ចាន់​ណា អាយុ២៧​ឆ្នាំ ​មានកូន​៣​នាក់ (​ស្រី​២)​។ ​ប្រភព​ដដែលបាន​​បន្ត​ថា គ្រួសារ​ខាងលើ​នេះ​ក្រីក្រ​ណាស់ គ្មាន​ផ្ទះសម្បែង​ទេ មក​សុំ​ផ្ទះ​ម្តាយ​ស្នាក់​នៅ ។

មុន​ពេល​កើតហេតុ បុរស​រូប​នោះ​បាន​ខ្ចី​លុយ​ម្តាយ ទៅ​ទិញ​កាណូត​បា​ឡា​ស្មាច់ តែ​ម្តាយ​ថា គ្មាន​ទេ លុះដល់​ល្ងាច​ថ្ងៃ​ទី២៩ កក្កដា បុរស​រូប​នោះ​បាន​ត្រឡប់​ពី​ផឹកស្រា​វិញ​ បាន​មក​ដេក​ជាមួយ​ ប្រ​ព​ន្ធ​កូន​ជា​ធម្មតា នៅ​ខាង​មុខផ្ទះ​ម្តាយឱ្យ​ស្នាក់​នៅ ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ​ ជិត​២រំលង​អា​ធ្រា​ត ពេល​ប្រ​ព​ន្ធ​ងើប​បត់​ជើង ស្រាប់តែ​បាត់​ប្តី​មិនឃើញ ពេល​នោះ​ប្រ​ព​ន្ធបាន​បើកទ្វារ​ផ្ទះ​ឡើង​ ស្រាប់តែ​ឃើញ​ប្តី​ របស់​ខ្លួន​បាន​ចង.ក​សម្លាប់​ខ្លួនស្លាប់​បាត់​ទៅ​ហើយ ។

ភ្លាមនោះ​ប្រ​ព​ន្ធ​ បាន​ប្រាប់អ្នក​ជិតខាង​ និង​បាន​បន្ត​ប្រាប់​ដល់​ សមត្ថកិច្ច​នគរបាល ​ចុះ​មក​ព័​ទ្ធ​ខ្យែការពារ ​កន្លែង​កើតហេតុរហូត​ដល់ ​ព្រឹក​ថ្ងៃ​ទី៣០ ​កក្កដា ទើប​សមត្ថកិច្ច​នគរបាលពិនិត្យ ​និង​ធ្វើ​កោសល្យ​វិច្ច័​យ ស​ព​បុរស​រូប​នោះ ។ក្រោយ​ពី​ពិនិត្យ​​សពរួច សមត្ថ​កិច្ច​សន្និដ្ឋាន​ថា​ បុរស​ខាងលើ​ពិតជា ​បាន​ចង.ក​សម្លាប់​ខ្លួន​ពិតមែន ​៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]