ជប៉ុន៖ ពន្លឺចំលែក រាងមូលប្រមាណ ១០ គ្រាប់ បានបង្ហាញខ្លួនទាំងថ្ងៃ នៅលើផ្ទៃមេឃ កណ្តាលទីក្រុង អូសាកា របស់ប្រទេសជប៉ុន។


ពន្លឺចំលែកដែលគេថតបាន

នៅក្នុងវីដេអូ មានរយ:ពេលជាង ២នាទី គេឃើញដុំពន្លឺ ហោះរំកិលខ្លួនចុះឡើងពី ជើងមេឃម្ខាង ទៅជើងមេឃម្ខាងទៀត។ វីដេអូនេះដែរ ត្រូវបានបង្ហោះឡើង ដោយបណ្តាញទូរទស្សន៍ជប៉ុន និងមានចំនួនអ្នកទស្សនា កើនដល់ជិត ១៨០,០០០នាក់ ស្របពេលដែលពួកគេ ងឿយឆ្ងល់ថា តើពន្លឺទាំងនោះ គឺជាអ្វីឲ្យប្រាកដ។

ទាក់ទងនឹងហេតុការណ៍ខាងលើ មនុស្សមួយចំនួនគិតថា ពន្លឺទាំងនោះគឺជាយាន UFO របស់ពពួកមនុស្ស ភពផ្កាយ ខណៈខ្លះទៀតសង្ស័យថា វាអាចជាការថតខ្សែភាពយន្ត។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើន ជឿជាក់ថា ពន្លឺនៅក្នុងវីដេអូ អាចជាបាឡុងហោះ (balloon) ដោយផ្អែកលើការ ផ្លាស់ទីយឺតៗរបស់វា ព្រោះការផ្លាស់ទីនោះ មិនសាកសមថា វាជាយាន UFO នោះឡើយ៕


រូបភាពដែលគេថតបាននៅក្នុងទីក្រុងអូសាកា

ពន្លឺទាំងអស់មានចំនួន១០ ដែលគេសង្ស័យថាជាយានមនុស្សភពផ្កាយ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]