កូរ៉េខាងត្បូង៖ តារាចម្រៀងលោក G-Dragon  របស់ក្រុម Big Bang ត្រូវគេលួចថតរូបបាន ខណៈពេលដែលលោកកំពុង ចុះពីលើឡានទំនើប ដើរចូលសណ្ឋាគារជាមួយនារីម្នាក់ ដែលធ្លាប់ត្រូវគេសង្ស័យថា ជាស្រីស្នេហ៍កន្លងមក។

កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងទៅថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមម្នាក់ បង្ហោះរូបតារាចម្រៀង G-Dragon ប៉ុន្មានសន្លឹក និងសរសេរថា៖ "ខ្ញុំបានទៅសណ្ឋាគារ Shilla ហើយបានឃើញ G-Dragon និងនាង Kiko។ ដំបូងខ្ញុំពិតជាភ្ញាក់ផ្អើល នៅពេលឃើញឡាន Lamborghini តែក្រោយមកខ្ញុំកាន់តែ ភ្ញាក់ផ្អើលជាងមុនទៀត នៅពេលដែលបានឃើញ G-Dragon ចុះពីលើឡាននោះ"។

តារាចម្រៀង G-Dragon និងនាង Kiko Mizuhara ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងពិសេសជាមួយគ្នា ជាច្រើនដងមកហើយ ប៉ុន្តែផលិតកម្ម YG របស់ G-Dragon តែងតែបដិសេធ ចំពោះទំនាក់ទំនង របស់ពួកគេទាំងពីរជាហូរហែរ។ ប៉ុន្តែលើកនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាងមុនទៅទៀតនោះ គឺឡានដ៏ទំនើប របស់លោក G-Dragon នោះឯង។

ឡានដែល G-Dragon ជិះនោះគឺជា ឡាន Lamborghini Aventador LP700-4 ពណ៌ខ្មៅ ដែលមានតំលៃ រហូតដល់ ៤៨៩,០០០ដុល្លាអាមេរិកឯណោះ។

បន្ទាប់ពីលេចលឺ ព័ត៌មានដូចនេះ ផលិតកម្ម YG ក៏បានឆ្លើយតបផងដែរថា៖ "ឡាននោះពិតជាឡានរបស់ G-Dragon មែន ប៉ុន្តែយើងមិនដឹងថា រូបថតហ្នឹង ថតតាំងពីពេលណានោះទេ។ ពួកយើងក៏មិនដឹងដែរ ប្រសិនបើគាត់ ទៅជាមួយនាង Kiko ពិតមែននោះ"៕


នាង Kiko Mizuhara



ប្រភព soompi

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]