រាជ​ធានីភ្នំពេញ​ ៖ ​យុវជន​ជា​កម្មករ​សំណង់​ម្នាក់​ ដោយ​ដេក​មិន​លក់​ ក៏​ងើប​ដើរ​ចេញ​មក​ក្រៅ ​​មក​អង្គុយ​លេង ​និង​បាន​ដើរទៅ​ក្រវែល​លេង ​នៅ​ម្តុំ​ស្ពាន​អាកា​សក្បាលថ្នល់​ ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម ​មាន​គ្នា​ប្រមាណ​៧​នាក់​ ស្ទាក់​យក​ដុំថ្ម​វាយ​បែកក្បាល ​ប្លន់​យក​ទូរស័ព្ទ​ដៃ១​គ្រឿង​ បាន​សម្រេច​ដោយ​សុវត្ថិភាព​ កាលពីរ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ​នៅ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់​ ទល់មុខ​​ភោ​ជនីយ​ដ្ឋា​ន​ ទន្លេបាសាក់​២ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ ទន្លេបាសាក់ ខណ្ឌ​ចំកា​មន​។

​យុ​វន​រង​គ្រោះ​ ខាងលើ​ឈ្មោះ មូរ សិលា អាយុ​១៩​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ នៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ត្រូវ​ចោរ​វាយ​យក​ទូរស័ព្ទ​​​ម៉ាក​NOKIA  តំលៃ​ប្រហែល​១០០​ដុល្លារ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]