ភ្នំពេញៈ នៅវេលាម៉ោង ៦នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចបន្ទប់ជួល ក្រុមទី២ ភូមិ ត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានករណីធ្វើអត្តឃាត ដោយចងក មួយបណ្តាល អោយស្លាប់ ដោយសារ តូចចិត្តមានជំងឺ ប្រចាំកាយ។

ជនរងគ្រោះមានឈ្មោះអ៊ី កយ ភេទប្រុស អាយុ៤០ឆ្នាំ មិនមានមុខរបរ ស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវេង។

បើតាមការបំភ្លឺ ពីស្ត្រីម្នាក់ ជាប្រពន្ធរបស់ជនរងគ្រោះ បានប្រាប់ថា ពេលដែលគាត់ ទៅធ្វើការបាត់ ហើយជនរង គ្រោះនៅម្នាក់ឯង ក៏បានចងកស្លាប់មិន ដឹងតាំងពី ពេលណាលុះដល់ ពេលត្រឡប់មកពីធ្វើការ វិញទើបឃើញ ជនរងគ្រោះ ជាប្តីបានចងក ស្លាប់បាត់ទៅហើយ។

ស្រី្តជាប្រពន្ធបានបន្តឲ្យដឹងថា មូលហេតុគឺដោយសារជនរងគ្រោះ តូចចិត្តមានជំងឺប្រចាំកាយ គឺមហារីក ក្រលៀន។ បច្ចុប្បន្នសពរង់ចាំកម្លាំងនគរបាលបច្ចេកទេស មកធ្វើកោសល្យវិច្ច័យ និងប្រគល់ សពអោយប្រពន្ធ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើត៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]