ភ្នំពេញ៖ សូមនាំអារម្មណ៍ប្រិយមិត្ត មកទស្សនាកំសាន្តនូវបណ្តុំរូបភាព នៃរថយន្តប្រភេទ Supercar សេរ៊ីទំនើបៗ ដែលមានវត្តមាននៅស្រុកខ្មែរ។

កាលពីពេលថ្មីៗនេះ មានរូបភាពជាច្រើនសន្លឹក ត្រូវបានគេបង្ហោះឡើង លើបណ្តាញសង្គម ធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន លាន់មាត់ច្រឡំស្មានតែ ស្ថិតនៅទីក្រុងឌូបៃ អារ៉ាប់រួម។ បើយើងមើលមួយភ្លែតពិតជាគិតថានៅបរទេស តែបើមើលឲ្យយូរបន្តិច ជាពិសេសមើលទៅលើស្លាកលេខ ទើបដឹងថានៅរាជធានីភ្នំពេញ។

ក្នុងនោះគេឃើញមាន ដូចជាម៉ាក Lamborghini, Roll Royce, Ferrari, Maserati, Alfa Romeo 4C, Bentley ជាដើម ដែលសុទ្ធសឹងតែជាម៉ាក ល្បីៗបំផុត នៅលើពិភពលោក។ ទោះជាយ៉ាងណា នេះគ្រាន់តែជា កម្រងរូបភាព ចែករំលែកជូនប្រិយមិត្ត ដែលនិយមចូលចិត្តរថយន្ត បានទស្សនាកំសាន្តតែប៉ុណ្ណោះ៕








រូបភាពពី Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]