សហរដ្ឋអាមេរិក៖ ប៉ូលិសក្នុងរដ្ឋផ្លរីដាម្នាក់ ត្រូវបានគេដក បញ្ឍរជើង ចេញពីតំណែង ក្រោយធ្លាយវីដេអូ បង្ហាញពីសកម្មភាព ដែលរូបគេ បានឲ្យជនអានាថាម្នាក់ ហាមាត់ រួចបោះសណ្តែកដីឲ្យ ហាក់បីដូចជា បោះឲ្យសត្វសុនខ អីចឹង។


សកម្មភាពលោកប៉ូលិស Halpin បោះសណ្តែកដីឲ្យ លោក Miller

ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅពេលដែល លោកប៉ូលិស ឈ្មោះ Andrew Halpin បានចាប់ ជនអនាថាម្នាក់ ឈ្មោះ Randy Miller ដាក់នៅមន្ទីរឃុំឃាំង ក្នុងក្រុង Sarasota កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅនេះ បន្ទាប់ពីជនអនាថាម្នាក់នោះ បានចូលអុកឡុក នៅហាងលក់ទំនិញ មួយកន្លែង។

វីដេអូដែលមានប្រវែង ២៖៣៩នាទី ត្រូវបានបែកធ្លាយ កាលពីថ្ងៃច័ន្ទកន្លងទៅ ដោយវាបានបង្ហាញ ពីសកម្មភាព របស់លោកប៉ូលិស Halpin បោះគ្រាប់សណ្តែកដី ឲ្យជនអនាថា Miller ហូប​ ប៉ុន្តែដៃរបស់ ជនអនាថានោះ ជាប់ខ្នោះ មិនអាចទទួលវាបានទេ។

លោក Miller (ជនអនាថា) បានចាប់ផ្តើម ស្វែងរកគ្រាប់សណ្តែកដី ដែលបានជ្រុះ ខណៈលោក Halpin បន្តបោះគ្រាប់សណ្តែកដី ទៅឲ្យលោក Miller បន្តទៀត។ គ្រាប់សណ្តែកដី ដែលបានបោះនោះ មានខ្លះក៏បាន ចូលមាត់ របស់លោក Miller និងខ្លះទៀត ក៏បានធ្លាក់ ទៅលើឥដ្ឋ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Miller បានចាប់ផ្តើម យកមាត់ទៅខាំ យកសណ្តែកដី ដែលធ្លាក់ទៅលើ ឥដ្ឋទាំងនោះ ដើម្បីហូបបន្ថែមទៀត។

ថ្វីត្បិតតែ លោកប៉ូលិស Halpin បានឃើញ ជនអានាថាម្នាក់នោះ កំពុងននាល នៅលើឥដ្ឋ ដើម្បីហូបគ្រាប់ សណ្តែកដី ក៏ដោយ ក៏គេមិនបានឃាត់ដែរ ហើយថែមទាំង បានយកជើង ឈូសគ្រាប់សណ្តែកដីឲ្យ ទៀតផង។ 

បើទោះជាវីដេអូនេះ មិនមានថតជាប់សំលេង ប៉ុន្តែមានប្រភពមួយ បានប្រាប់ឲ្យដឹងថា នៅក្នុងហេតុការណ៍នោះ លោកប៉ូលិស Halpin បានប្រើប្រាស់ពាក្យ សំរាប់បញ្ជាសត្វសុនខ ជាមួយនឹង លោក Miller ទុកដូចគាត់ ជាសត្វធាតុ អញ្ចឹងដែរ។

អ្នកស្រីមេប៉ូលិស Bernadette DiPino បាននិយាយទៅកាន់ សារព័ត៌មានថា៖ "ដោយផ្អែក លើសកម្មភាព ក្នុងវីដេអូនោះ ខ្ញុំក៏បាន បើកការសុើបអង្កេតភ្លាមៗ ទៅលើលោកប៉ូលិស Halpin។​ ខ្ញុំខកចិត្តជាខ្លាំង នូវទង្វើររបស់គាត់ ហើយខ្ញុំក៏បាន ដកបញ្ឍរជើងគាត់ ចេញពីតំណែង ផងដែរ ក្នុងអំឡុងពេល សុើបអង្កេតនេះ"។

អ្នកស្រីក៏បានបន្ថែមថា អ្នកស្រីមិនទាន់ហ៊ាន បញ្ចេញមតិយោបល់អ្វីឡើង ជុំវិញករណីនេះ ដោយអ្វីៗត្រូវរង់ចាំ ការសើុបអង្កេត ចប់រួចរាល់សិន៕

សូមទស្សនាវីដេអូខាងក្រោម​៖

ប្រភព RT

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]