នៅរដូវវស្សា មានភ្លៀងធ្លាក់ញឹកញាប់ ជួនកាលធ្វើឲ្យសម្លៀកបំពាក់របស់អ្នក ហាលមិនបាន ស្ងួតល្អ ធ្វើឲ្យសម្លៀកបំពាក់មានក្លិនផ្អួរ ឬជួនកាល ធ្វើឲ្យខូចដល់សាច់ក្រណាត់ សម្លៀកបំពាក់ របស់លោក អ្នកទៀតផង។ ខាងក្រោ មនេះ គឺជាគន្លឹះសំខាន់សម្រាប់ ស្ត្រីមេផ្ទះទាំងឡាយ ក្នុងការជ្រើស រើសម៉ាស៊ីន បោកគក់ដ៏ល្អ មិនធ្វើឲ្យរំខាន ដល់ការងារប្រចាំថ្ងៃ របស់លោកអ្នក។


  1. ពិនិត្យមើលការប្រើប្រាស់ថាមពល និងអគ្គីសនី៖ មនុស្សជាច្រើន បានជ្រើសរើស យកម៉ាស៊ីនបោកគក់សម្លៀកបំពាក់ ដែលមាន តម្លៃថោក ប៉ុន្តែពួកគេមិន សូវចាប់អារម្មណ៍ ពី គុណភាព ដើម្បី ប្រើប្រាស់ឲ្យបានយូរអង្វែង ជាពិសេស កម្រិតនៃការប្រើប្រាស់ ថាមពល អគ្គីសនីរបស់វា គឺមានកម្រិតខ្ពស់។
  2. សមស្របទៅនឹងចំនួនសមាជិកគ្រួសារ៖ តើមានសមាជិក ប៉ុន្មាននាក់ នៅក្នុងគ្រួសារ? សូម ប្រាកដថា អ្នកបានជ្រើសរើស ម៉ាស៊ីន ដែលមាន សមត្ថភាពផ្ទុកដ៏ សមរម្យមួយ។​ ឧទាហរណ៍៖ អ្នកមាន សមាជិកគ្រួសារ ៣​ ទៅ ៤ នាក់ អ្នកគួរ តែជ្រើសរើសយក ម៉ាស៊ីនបោកគក់ ដែលមិនធំលើសពី 8 គីឡូ នោះទេ។
  3. បច្ចេកវិទ្យា៖ ប្រសិនបើអ្នកជ្រើសរើសម៉ាស៊ីនបោកគក់ អ្នកក៏គួរ ពិចារណាទៅលើ បច្ចេកវិទ្យាទំនើបៗរបស់ម៉ាស៊ីនបោកគក់ នាពេលបច្ចុប្បន្ន ដែលមានភ្ជាប់ ជាមួយនូវ បច្ចេកវិទ្យា Digital Converter ដើម្បីសន្សំ សំចៃភ្លើង បច្ចេកវិទ្យា Smart Check ដើម្បីពិនិត្យមើល បញ្ហា ដែលកើតឡើងជាមួយ ម៉ាស៊ីនបោក គក់របស់លោកអ្នក ដោយមិនបាច់ ចំណាយពេល ទៅទាក់ទងជាមួយ ភ្នាក់ងារជួសជុល  មានស្លាបចក្រ ដើម្បីលាយសាប៊ូ និងទឹកឲ្យបានល្អ (Magic Despenser) ដើម្បីជៀសវាង កំណកសាប៊ូជាពិសេស ជាប់លើសម្លៀក បំពាក់ពណ៌ខ្មៅ និង បច្ចេកវិទ្យា Wobble និង Magic Filter ដើម្បីថែរក្សា សាច់ក្រណាត់បានល្អជានិច្ច ព្រមទាំងបច្ចេកវិទ្យា Eco Tub Clean ដែលបង្ហាញនូវ សញ្ញាប្រាប់ពី បញ្ហា ដែលបណ្តាលឡើង ដោយសារធាតុគីមី និងកាកសំណល់ ផ្សេងៗ នៅពេលដល់ ពេលលាងធុង។
  4. តម្លៃរបស់ម៉ាស៊ីនបោកគក់៖ អ្នកគួរចេះថ្លឹងថ្លែងទៅលើ ម៉ាស៊ីនបោកគក់ ដែលមានតម្លៃ សមរម្យ បើប្រៀបធៀបទៅ នឹងអត្ថប្រយោជន៍ ដ៏ច្រើនសន្ធឹក សន្ធាប់របស់វា ដើម្បីសន្សំសំចៃ ប្រាក់កាស។
  5. ការធានា៖ សូមប្រាកដថា ម៉ាកនិងផលិតម៉ាស៊ីន បោកគក់នេះមាន ការធានា រយៈពេលយូរ ដែលអាចជឿជាក់បាន បើប្រៀបធៀប ជាមួយផលិត ផលផ្សេងទៀត។ ឧទាហរណ៍ ក្រុមហ៊ុសាមសុង ជាក្រុមហ៊ុនមួយដែលផ្តល់ការធានា ដល់ការ ប្រើប្រាស់រយៈ ពេលយូរ ដល់ទៅ 10 ឆ្នាំ។
  6. ស្វ័យប្រវត្តិ និងពាក់កណ្តាលស្វ័យប្រវត្តិ ៖ បច្ចេកវិទ្យាម៉ាស៊ីនបោក គក់បច្ចុប្បន្ននេះត្រូវបាន បែងចែកជាពីរប្រភេទ គឺ ម៉ាស៊ីនស្វ័យប្រវត្តិ និងពាក់កណ្តាល ស្វ័យប្រវត្តិ ដែលផ្តល់ គ្រប់តម្រូវការ។ ប្រភេទស្វ័យប្រវត្តិអ្នកអាចធានា ថាការបោក គក់ដោយ ដៃរបស់អ្នកនឹង ត្រូវបាន ត្រូវបានជំនួសដោយ ម៉ាស៊ីនតាំ ងពីដើមរហូតដល់ការបោក ត្រូវបានបញ្ចប់។ ប្រភេទពាក់ កណ្តាលស្វ័យប្រវត្តិ គឺជាប្រភេទដែល តម្រូវឲ្យអ្នក ប្រើប្រាស់ ធ្វើអន្តរាគមន៍ដោយ ផ្លាស់ប្តូរ ពីកន្លែងបោក ទៅដាក់នៅកន្លែង សម្ងួត និងដំណើរការ មួយចំនួន ផ្សេងទៀត។​
  7. ម៉ាស៊ីនបោកគក់ម៉ាកល្បីៗ ៖ អ្វីដែលអ្នកគិតថា ម៉ាស៊ីនបោកគក់ម៉ាកណា ដែលអ្នក គិតថាល្អ? ដោយសារសព្វថ្ងៃនេះ មានម៉ាស៊ីន បោកគក់ម៉ាកថ្មីៗជាច្រើន បាននាំចូលមក កាន់ទីផ្សារ ប្រទេសកម្ពុជា ដូច្នេះការជ្រើសរើស ផលិតផល ម៉ាស៊ីនបោកគក់ណា ដែលមានការ ទទួលស្គាល់ ថាជាផលិតផលល្អ និងជាប់ចំណាត់ថ្នាក់ ខាងលក់ដាច់ បំផុត។
  8. ការសម្ងួត ៖ មុខងារសម្ងួតរបស់ម៉ាស៊ីនបោកគក់  គឺជារឿងសំខាន់ ជាពិសេស នៅក្នុងរដូវភ្លៀង ដែលមានការលំបាក ក្នុងការហាល សម្លៀកបំពាក់។ ម៉ាស៊ីនបោកគក់ ជាមួយនឹង មុខងារសម្ងួត នឹងជួយ អ្នកក្នុងការសម្ងួត សម្លៀកបំពាក់បាន ឆាប់រហ័ស។
  9. ទម្ងន់ម៉ាស៊ីន៖ សូមកុំមើលងាយទម្ងន់នៃម៉ាស៊ីនបោកសម្លៀកបំពាក់ ដែលលោក អ្នកទិញ ប្រភេទដែលមានទ្វារមុខ អាច មានទម្ងន់ធ្ងន់ ចាប់ពី70គីឡូក្រាម រហូតដល់100គីឡូក្រាម។ ប្រសិនបើអ្នក ដាក់ត្រូវដាក់វា នៅផ្ទះជាន់ទី២ សូមគិតម្តងទៀត ព្រោះវានឹងធ្វើឲ្យ អ្នកពិបាកចល័ត នៅពេលត្រូវ ផ្លាស់ប្តូរទីតាំងម្តងៗ។

ចំណុចខាងលើសុទ្ធតែជាអ្វីដែលម៉ាស៊ីនបោកគក់ Samsung ActivDual Wash អាចផ្តល់ឲ្យ លោកអ្នកបាន។ សម្រាប់ ព័ត៌មានលម្អិត សូមអញ្ជើញទៅកាន់ ហាងទំនើប សាមសុង ដែលនៅជិត លោកអ្នកបំផុត។



អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់ រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

បញ្ចូលអត្ថបទដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]