រាជធានីភ្នំពេញ ៖ បន្ទាប់​​ពី​កើតមាន​​ព្រះអគ្គី​​​ឆេះ​ផ្សារ​​ទួល​សង្កែ​​យ៉ាង​សន្ធោសន្ធៅ​​​ កាល​ពី​ល្ងាច​ថ្ងៃទី​២៣ កក្កដា​ មក នៅ​ព្រឹក​ថ្ងៃទី​២៤ កក្កដា​ សាលា​សង្កាត់​​​ទួល​សង្កែ​​ បាន​ចុះ​ស្រង់​​ស្ថិតិ​​​បន្តពី​ទំហំ​នៃការ​ខូច​ខា​ត​​ និង​នាំ​យក​អំណោយ​​​សង្គ្រោះ​បន្ទាន់​​ទៅ​ចែក​ជូន​​ដល់​ជន​រង​គ្រោះ​​ចំនួន​ ៩៦​គ្រួសារ​ជាជំហាន​ដំបូង​​ ។

ទន្ទឹម​​ការ​ចុះស្រង់​​ស្ថិតិ​នា​ព្រឹក​នោះ​​ដែរ​នៅ​ បរិ​​វេណ​កន្លែង​​កើតមាន​អគ្គិភ័យ​​នោះ​ប្រជាពល​រដ្ឋ​​​​ដែល​ធ្វើដំណើរ​​ទៅ​ ផ្សារ​​បាន​នាំ​គ្នា​ចោម​រោម​​​មើល​ និង​សួរ​សុខ​ទុក្ខ​​គ្នា​ទៅ​វិញ​ទៅ​មក​​ ហើយ​ខ្លះ​ទៀត​បាន​នាំ​គ្នា​​រើកកាយ​​យក​ដែក ឬរបស់​របរ​​មាន​តម្លៃ​ដែល​អាច​លក់​បាន​ ។ អ្វី​ដែល​​ធ្វើ​ឱ្យ​​មានការ​ចាប់​អារម្មណ៍​​​នោះ​ គឺ​ប្រជាពលរដ្ឋ​មួយ​ចំនួន​​បាន​នាំគ្នា​​កកាយ​​​រក​មាស​​​​នៅ​ចំណុច​​​តូប​ លក់​គ្រឿង​​​អលង្ការ​ដែល​ត្រូវ​ភ្លើង​ឆេះ​ និង​ខ្លះ​ទៀត​​បាន​ការពារ​តូប​​​ និង​ផ្ទះ​របស់​ខ្លួន​​ដែល​ឆេះ។ ចំណែក​មន្ត្រី​អាជ្ញាធរ​​​បាន​ខិត​ខំ​ធ្វើយ៉ាង​ណា​​ស្រង់​ឈ្មោះ​​​អ្នក​រង​ គ្រោះ​ និង​​ដោះ​ស្រាយ​​​អ្វី​​ដែល​ជន​រងគ្រោះ​​​ត្រូវ​ការ​ចំពោះ​មុខ ។

ទោះ​បី​ជាយ៉ាងណា​​ គេ​ពុំ​ទាន់​​ដឹង​ពី​មូល​ហេតុ​​ពិត​ប្រាកដ​នៃការ​​​កើត​មាន​​អគ្គិភ័យ​​នេះ​ នៅ​ឡើយ​តែ​ប្រជាពលរដ្ឋ​​​ភាគ​ច្រើន​​អះ​អាង​ថា ភ្លើងបាន​​​​ឆេះ​ចេញ​ពី​ផ្ទះ​លេខ​៥៣​ ក្រុម​ទី​១ ផ្លូវ​លេខ​៩០១​ ភូមិ​ទួ​ល​សង្កែ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ ទា វណ្ណរ៉ា ភេទប្រុស​ អាយុ​​៤២​ឆ្នាំ តែ​បាន​ជួល​ឱ្យ​គេ​លក់​អី​វ៉ាន់​​គ្រឿង​ទេស​ ។ ឯ​បុរស​ឈ្មោះ​ ទា ​វណ្ណរ៉ា បាន​​ដាក់​ពាក្យ​បណ្តឹង​​ទៅ​សាលា​សង្កាត់​​ ប្តឹង​ពី​ឈ្មោះ​ចាន់​ សារ៉ន​ ភេទ​ប្រុស​ អាយុ​ប្រមាណ​​​៤០​ឆ្នាំ​ជា​គ្រូពេទ្យ​ មាន​លំនៅ​​ផ្ទះ​លេខ​​១៥​ ក្រុម​ទី​១ ផ្លូវ​លេខ​៩០០​​ ដោយ​ចោទ​ប្រកាន់​​ថា​ ជាអ្នក​​ដើម​ហេតុ​បង្ក​ឱ្យ​កើតមាន​​​អគ្គិភ័យ​​​នេះ ។ នៅក្នុង​ពាក្យ​បណ្តឹង​​នោះ​ក៏​បាន​​ទាម​ទារ​​សំណង​ពីការ​​ខូច​ខា​ត​​ចំនួន​​ ៨ម៉ឺន​ដុល្លារ​​ និង​ជំងឺ​ចិត្ត​​៣ម៉ឺន​ដុល្លារ​ផង​ដែរ ។

ទាក់​ទិន​​នឹង​ការ​ចោទ​ប្រកាន់​​ក្នុង​ពាក្យ​បណ្តឹង​​ នេះ​ គេ​ពុំ​ដឹងថា ​ចាន់ សារ៉ាន មាន​ប្រតិកម្ម​​យ៉ាង​ណានោះ​ទេ​ ហើយ​ប៉ូលិស​​កំពុង​ធ្វើការ​​​ស្រាវជ្រាវ​​​ចំពោះការ​​កើត​មាន​​​អគ្គិភ័យ​​​ នេះ ។ នៅ​​ព្រឹក​ថ្ងៃទី​​២៤ ​កក្កដា ​នោះមន្ត្រី​សាលា​​សង្កាត់​ទួល​សង្កែ​​​បាន​នាំ​យក​អំណោយ​​សង្គ្រោះ​បន្ទាន់ ​​​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​​ចំនួន​៩៨​​គ្រួសារ​​ជា​ជំហាន​ដំបូង​​​ ហើយ​នៅ​វេលា​ល្ងាច​​នឹង​បន្ត​ចែក​ទៀត​ ពិធី​នេះ​​បាន​រៀប​ចំ​ធ្វើ​នៅក្នុង​សាលា​​សង្កាត់​ទួល​សង្កែ​តែម្តង ។ អំណោយ​ដែល​នាំ​​យក​ទៅ​ចែក​ជូន​​ក្នុង​ឱកាស​នោះ​ក្នុង​១គ្រួសារ​​​ៗមាន​ មុង​១ តង់​១ កន្ទេល​ ធុង​ទឹក​១ ទឹក​ត្រី​​១យួរ​ ទឹក​ស៊ីអីុវ​១យួរ​ អង្ករ១បាវ និង​ថវិកា​៥មឺុន​រៀល ។ អំណោយ​ទាំងនេះ​ជា​ការ​បរិ​ច្ចាគ​ផ្ទាល់​ខ្លួន​​របស់​លោក​​ សយ​​ កុសល ចៅ​សង្កាត់​​​ទួល​សង្កែ​ រួម​ជាមួយ​​សប្បុរជន​​​មួយ​ចំនួន​ទៀត​ ។

លោក​​ សយ​ កុសល បាន​ឱ្យ​ដឹងថា បន្ទាប់​ពី​កើតមាន​​អគ្គិភ័យ​អាជ្ញាធរ​​​មូល​ដ្ឋាន​​រួម​ទាំង​​​សមត្ថកិច្ច​ ​ចម្រុះ​​ បាន​ចុះ​ទៅ​​​ជួយ​អន្តរាគមន៍​​ខិត​ខំ​ជួយ​​ពន្លត់​ភ្លើង​ដោយ​មាន​រថយន្ត​​ ពន្លត់​អគ្គិភ័យ​ជាច្រើន​​គ្រឿង​​រួម​ជាមួយ​​រថយន្ត​​មក​ពី​ខេត្ត​​កណ្តាល​ ផង​ទើប​ជួយ​ទប់​ស្កាត់​​បាន​ ។ ពិត​ណាស់​អំណោយ​ទាំង​នេះ​មិន​អាច​​សង​នូវ​អ្វី​​ដែល​បង​ប្អូន​​​រងគ្រោះ​​ ឡើយ​ តែ​វា​អាច​​ជួយ​សម្រួល​​ដល់​បង​ប្អូន​​បាន​មួយគ្រា​​​ដែល​កំពុង​តែ​ជួប​ការ​ លំបាក ។ លោក​ចៅ​សង្កាត់​​បាន​បន្ត​ទៀត​ថា លំនៅ​ឋាន​​ចំនួន​​៥៧​ខ្នង​​រួម​ទាំង​​តូប​លក់​​ដូរ​ចំនួន​​៩​ត្រូវ​​ភ្លើង​ ឆេះអស់​ និង​តូប​ចំនួន​១៨​ត្រូវ​រុុុះរើ​ចេញ​ដើម្បី​​បញ្ជៀស​​ និង​ទប់​ស្កាត់​​អគ្គិភ័យ​​​មិន​ឱ្យ​រាល​​ដាល​​​និង​៤ខ្នងឆេះ​រោល​​ៗ ។ មាន​ប្រជាពលរដ្ឋ​ទាំងអស់​​​ចំនួន​១៣៩គ្រួសារ​ដែល​ត្រូវ​នាំ​​អំណោយ​ចែក​ជូន​ ​​នៅ​ពេល​នេះ និង​នៅ​ពេល​រសៀល​​​​ជា​បន្តទៀត​ ។​ តាម​ការ​ប៉ាន់​ប្រមាណ​ សម្ភារ​ទ្រព្យ​​សម្បត្តិ​​ដែល​ត្រូវ​ព្រះអគ្គី​​បំផ្លិច​បំផ្លាញ​គិត​ជាទឹក​ ប្រាក់​ប្រមាណ​ជាង​១លាន​ ដុល្លារ​ដែល​ខ្លះ​ត្រូវ​​ភ្លើង​ឆេះ​អស់គ្មាន​​យក​អ្វី​​បាន​ឡើយ​ ។

គួរ​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង​​​២និង​៣០​នាទី​រសៀល​​ថ្ងៃទី ​២៣ កក្កដា ឆ្នាំ​​២០១២ ផ្សារ​ទួល​សង្កែ​រួម​ទាំង​​លំនៅឋាន​​ប្រជា​ពលរដ្ឋ​​នៅ​ជាប់​​តូបពី​​ខាង​ ត្បូង​​ត្រូវ​ភ្លើង​​ឆាប​ឆេះ​​​យ៉ាង​សន្ធោ​​សន្ធៅ ដែល​​ការ​ឆាប​ឆេះ​​នេះ​រហូ​ត​​ដល់​ម៉ោង​៤​រសៀល​ទើប​​ទ្រោម​ទប់​ស្កាត់​​បាន​ ហើយ​រថយន្ត​​ពន្លត់​អគ្គិ​ភ័យ​​ចំនួន​២៥គ្រឿង​​បាន​បាញ់​​ពន្លត់​រហូត​ដល់​ ម៉ោង​​​៦និង​៣០នាទី​ល្ងាច​ ។ ផ្ទះដែល​​ត្រូវ​ភ្លើង​​ឆេះ​នោះ​​ជាផ្ទះ​ឈើ​​ប្រក់​សង្ក័សី​ដែល​សង់​ជាប់​ៗ​ គ្នាក្នុងនោះមាន​​ផ្ទះ​ល្វែង​​ចំនួន​៤០​ខ្នង​ និង​១៧​ខ្នង​ទៀត​ជាផ្ទះ​តូច​​ៗ​ដែល​សង់​​ក្នុង​ផ្សារ​សម្រាប់​លក់​ដូរ​ ៕​​

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]