ចិន៖ ទារកម្នាក់ បានខ្វាក់ភ្នែកម្ខាង បន្ទាប់ពីមិត្តភក្តិរបស់ឪពុកម្តាយខ្លួន ភ្លេចបិទពន្លឺចាំង របស់កាមេរ៉ាទូរស័ព្ទក្នុងពេលថត រូបទារកនោះជិត។

លោកវេជ្ជបណ្ឌិតម្នាក់ បាននិយាយថា ទារកអាយុ ៣ខែម្នាក់ បានទទួលរងការប៉ះទង្គិចភ្នែកដែល មិនអាចជួយស្រោចស្រង់បាន ដោយសារតែពន្លឺចាំង នៃកាមេរ៉ាទូរស័ព្ទ ដែលក្នុងចង្ងាយជិតត្រឹម តែជាង ២៥សង់ទីម៉ែតប៉ុណ្ណោះ។ ពេលថតរួចភ្លាមៗ ឪពុកម្តាយរបស់ទារក បានកត់សម្គាល់ឃើញពីភាពមិនប្រក្រតី របស់ចក្ខុទារក ទើបក្រោយមក បានដឹងថា ចក្ខុវិស័យនៃភ្នែកខាងឆ្វេង មានការថយចុះ ឯភ្នែកខាងស្តាំបានខ្វាក់ ជារៀងរហូត និងមិនអាចធ្វើការជួសជុល ដោយការវះកាត់បាននោះទេ។

ពន្លឺដ៏ខ្លាំងនេះបានបំផ្លាញកោសិកា នៅលើផ្នែកពណ៌លឿង​ នៃកូនក្រមុំភ្នែក ដែលជាផ្នែកមួយផ្តោត សំខាន់ក្នុងការចាប់យកពន្លឺកាំរស្មី។ ហើយការខូចខាត នៅផ្នែកនេះ អាចនាំឱ្យមានការបាត់បង់នៃចក្ខុវិស័យ ក្នុងការមើលត្រង់ទៅមុខផងដែរ។

ពន្លឺដ៏ខ្លាំងនេះបានបំផ្លាញកោសិកា នៅលើផ្នែកពណ៌លឿង​ នៃកូនក្រមុំភ្នែក ដែលជាផ្នែកមួយផ្តោត សំខាន់ក្នុងការចាប់យកពន្លឺកាំរស្មី។ ហើយការខូចខាត នៅផ្នែកនេះ អាចនាំឱ្យមានការបាត់បង់នៃចក្ខុវិស័យ ក្នុងការមើលត្រង់ទៅមុខផងដែរ។

ក្រុមអ្នកជំនាញ បាននិយាយថា ទារកអាចបិទភ្នែកដោយខ្លួនឯងបាន ខណៈពេល ដែលមានពន្លឺប៉ះពាល់ ទៅលើ សរសៃប្រសាទរបស់គេ ប៉ុន្តែគេអាចរងការប៉ះពាល់ រៀងរហូត ដោយសារតែពន្លឺដ៏ខ្លាំង ត្រឹមរយៈពេលមិនដល់មួយ វិនាទីទៅវិញ។ យ៉ាងណាមិញ ឪពុកម្តាយគ្រប់រូប គួរតែមានការ ប្រុងប្រយ័ត្នពីពន្លឺខ្លាំងក្នុងបន្ទប់ទឹក នៅពេលងូតទឹក ឲ្យកូនផងដែរ។ គួរបញ្ជាក់ដែរថា ក្មេងៗដែលអាចទទួលពន្លឺកាំរស្មីខ្លាំង បែបនេះបាន គឺនៅពេលពួកគេមាន អាយុចាប់ ពី ៤ឆ្នាំឡើងទៅ។

ដោយឡែក ចំពោះករណីនេះដែរ ក៏មិនច្បាស់ថា មិត្តភក្តិរបស់គ្រួសារនេះ ត្រូវប្រឈមមុខនឹងវិធានការ ផ្លូវច្បាប់ ណាមួយឡើយ ៕

រូបភាព នៃការប៉ះពាល់ផ្នែកលឿងនៃកូនក្រមុំភ្នែកទារកនោះ
រូបភាព ទារកអភ័ព្វដែលខ្វាក់ភ្នែកដោយសារពន្លឺកាមេរ៉ា

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]