ប្រធានបទក្តៅៗជា​ច្រើន ស្តី​​អំពី​វិស័យ​ឧស្សាហកម្ម​ត្រូវបានលើក​ យក​មក​ពិភាក្សា នៅ​ឯ​ កិច្ច​ប្រជុំកំពូល Global Device Summit នៅមុនថ្ងៃ សមាជទូរស័ព្ទពិភព លោកមួយ​ថ្ងៃ​ នៅទីក្រុងស៊ាងហៃ កាល​​ពី​ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2015 ។

មេដឹកនាំ និង​អ្នក​មាន​បទ​ពិសោធ​លើ   ​វិស័យ​ឧស្សហកម្ម​​ទូរស័ព្ទ​ចល័ត​ និង​ទូរគមនាគមន៍ ជាតិ​-​អន្តរជាតិ ជាច្រើន​ ​បាន​ចែក​ រំលែក​គំនិត​ និង​ទស្សនៈ​វិស័យ របស់ពួកគេ លើការអភិវឌ្ឍ ឧបករណ៍​ឆ្លាតវៃ​ នា​ពេល​អនាគត​។ លោក រីឆាត យូ អគ្គ​នាយក​ក្រុម​ហ៊ុន​ Huawei បានថ្លែង​នៅ​ក្នុង​សុន្ទរ​កថា​​​ របស់​លោក​ថា៖ «ទូរស័ព្ទចល័ត ជំនាន់ក្រោយ ដែល​មាន​ឈ្មោះ​ថា "Superphone'' នឹង​លេច​រូប​រាង​ ឡើង​នៅក្នុងឆ្នាំ 2020 ព្រម​ជាមួយ​ ការ​ផ្លាស់​ ប្រែ​ជីវិតថ្មី​របស់មនុស្ស​ជាតិ។» លោក​បាន​បន្ត​ថា៖ «ក្រុមហ៊ុន Huawei ជឿជាក់​យ៉ាង​ មុត​មាំ​ថា ទូរស័ព្ទ​ជំនាន់ក្រោយ ឈ្មោះ​ "Superphone'' នឹង​លេច​វត្តមាន​ នៅក្នុងឆ្នាំ 2020 ព្រម​ទាំង​ បើក​ទំព័រ​សករាជ​ថ្មី​ ដែល​ភ្ជាប់​ទំនាក់​ ទំនងរវាងពិភព​លោក ​ទៅនឹង​ពិភព ដែល​ច្នៃ​ ប្រឌិត​ថ្មី​​ តាមរយៈបច្ចេកវិទ្យា Virtual Reality។» 

លោក រីឆាត យូ បានពន្យល់បន្ថែម​ថា តាម​រយៈ​ការអភិវឌ្ឍ​​ប្រព័ន្ធ​សេនស័រ បច្ចេកវិទ្យា​សម្គាល់​វត្ថុ​ និង​ឧបករណ៍ ស្គែនប្រភេទ​ 3D ​ ទូរស័ព្ទ​ "Superphone" នឹងអាចចាប់​​យក​ អារម្មណ៍របស់ មនុស្សបាន និង ភ្ជាប់​​ញាណ​ពិសេស​របស់វា​ទៅ​នឹង​ មនុស្ស វត្ថុប្រើ​ប្រាស់ និងបរិស្ថានជុំវិញ។ លោក​យូ បាន​បន្ថែម​ថា៖ «បច្ចេកវិទ្យានេះ​​ នឹង​បង្កើត ពិភព​ច្នៃ​ប្រឌិត​ថ្មី​មួយ​​ (virtual reality) ដែល​មាន​លក្ខណៈ​ ដូច​គ្នា​បេះ​បិទ​ទៅ នឹង​ពិភព​ជាក់​ស្តែង​។ ការពិត ឧបករណ៍ wearable របស់ Huawei ក៏​មាន​​បញ្ចូលប្រព័ន្ធ​ សេនស័រ មួយ​ចំនួន​រួច​ទៅ​ ហើយ​នា​ពេល​ បច្ចុប្បន្ន​នេះ​ ដោយ​​អាច​ត្រួត​​ពិនិត្យស្ថានភាព របស់អតិថិជន បាន​ ដូចជា តើពួកគេ កំពុងគេង​លក់ រត់ ឬ​កំពុង​ឡើង​ភ្នំ ព្រម​ទាំង​ អាច​កត់ត្រាទិន្នន័យ ​បាន​យ៉ាង​ ត្រឹម​ត្រូវ​​ទៀត​ផង​។»  ប្រព័ន្ធ​សេនស័រ ដែលមានលក្ខណៈ​ពិសេស​ជាង​នេះ នឹងបង្កើត ឡើងក្នុងពេលអនាគត ហើយ​ការធ្វើ សមាហរណកម្ម ឬ​រួម​បញ្ចូល ប្រព័ន្ធសេនស័រនេះ​ ​​ទៅ​លើ​ "Superphone" គឺ​ជា​ជំហានថ្មី​មួយ​បន្ថែម​ទៀត ដើម្បី​​ឆ្ពោះទៅកាន់​ ពិភព​ច្នៃ​ ប្រឌិត​ថ្មី​​ ដែល​មាន​លក្ខណៈ ដូច​គ្នាបេះ​បិទ​ ទៅ​នឹង​ពិភព​លោក​របស់​មនុស្ស​។



បច្ចេកវិទ្យាទំនើប​ចុង​ក្រោយ​ ដែលនឹងបំពាក់​លើ​ទូរស័ព្ទ​ "Superphone" នឹងបង្កើត បាន​បច្ចេក​វិទ្យា “reality” មួយផ្សេងទៀត ហៅថា Internet of Things ។ មានន័យថា ឧបករណ៍ទាំង​អស់​​អាច​ភ្ជាប់ ការ​ទាក់​ ទង​គ្នាបាន​ ហើយ​​អាច​ទំនាក់​ទំនង​​គ្នា ទៅវិញ​ទៅមក។ ភាព​ឆ្លាត​វៃ​របស់ "Superphone" នឹង​ភ្ជាប់​ខួរក្បាល របស់មនុស្ស ទៅនឹង​អាម្មណ៍​​របស់​ពួក​គេ​​។ បន្តិចម្តងៗ ពិភពលោក​នេះ ​នឹង​ក្លាយ​ទៅ​ជា​បណ្តាញ ទំនាក់​ទំនង​ដ៏ ធំមួយដែល​ ​តភ្ជាប់មនុស្ស​​ម្នាក់​ទៅមនុស្ស​ម្នាក់ទៀត​ ពី​មនុស្ស​​ម្នាក់​ទៅ​វត្ថុ​​មួយ​ និង​ពី​វត្ថុ​មួយ​ទៅ​ វត្ថុ​មួយ​ផ្សេង​​ទៀត​ ហើយ​​ទីបំផុត​ក៏​បង្កើត​អ៊ីនធើណេត ​ដែល​​អាច​ភ្ជាប់​ទំនាក់​ ទំនង​វត្ថុ​ទាំង​អស់​នៅ​ លើ​លោក​នេះ​បាន​។

ទូរស័ព្ទ​ ‘Superphone’ នឹងអភិវឌ្ឍសមត្ថភាពភាសា និងស្វ័យសិក្សា កត់​ត្រា​ការ ប្រែ​ប្រួល​ របស់​មនុស្ស និងបរិស្ថាន ដើម្បីយល់ពីតម្រូវការ របស់មនុស្សបាន​ កាន់​តែ​ប្រសើរ។ វា​នឹង​វិវឌ្ឍជាបណ្តើរៗ ពីឧបករណ៍ដែល ជួយអតិថិជនបំពេញការងារ ទៅ​ជា​ឧបករណ៍​ ដែល​ជួយ​បំពេញ​​​ ការងារជំនួស​ អតិថិជន​ ដែល​សូម្បីតែការ​ បង្ហាត់បង្រៀន​ និងការ​ណែនាំដល់ អតិថិជន​ ក៏​ឧបករណ៍​​​នេះ​ អាច​ធ្វើ​ បាន​ដែរ​។



ប្រសិនបើព័ត៌មានទាំងអស់នេះ ស្តាប់​ទៅ​ប្រៀប​ដូចជា ខ្សែភាពយន្ដវិទ្យាសាស្រ្ត ប្រឌិតមួយ​លោក យូ​ បានពន្យល់​បន្ថែម​​អំ​ពីបច្ចេកវិទ្យា Augmented Reality (AR) និង​ Virtual Reality (VR) ថា បច្ចេកវិទ្យា Augmented Reality (AR) ​គឺ​ជា​ការ​រួម​បញ្ចូល​ គ្នា​នៃ​បច្ចេកវិទ្យា virtual reality និងជីវិតពិត​  ដែល​អាចបង្កើត ទិន្នន័យ​រូបភាព នៅ​ក្នុង​កម្មវិធី​ដែលចម្រុះ​​​ ដោយ​ព័ត៌មាន​ ដែល​បាន​មក​ពី​ ពិភពជាក់​ស្តែង​។ តាមរយៈ​បច្ចេក វិទ្យា AR អ្នក​ប្រើ​ប្រាស់​ អាច​ធ្វើ​អន្តរកម្ម​ជាមួយ​នឹង​ ពិភព​សិប្ប​និម្មិត​​​ ដែល​ប្រឌិតឡើង​​ថ្មី​ នៅក្នុងពិភពពិត​ និង​អាច​បែង​ចែក ពិភព​ទាំងពីរ ​បាន​យ៉ាង​ងាយ​ស្រួល​។ ផ្ទុយ​ទៅវិញ​ បច្ចេកវិទ្យា Virtual Reality គឺជា​ការបង្កើត​ពិភព​ និម្មិត​ថ្មី​មួយ ​ដែល​អ្នក ប្រើ​ប្រាស់​អាចទាក់ទងគ្នា​ដោយ​ ផ្ទាល់​បាន​។ តាមគំនិត​ ជា​រួម​​ ​ពិភពថ្មី​​នេះ ​គួរ​តែ​រចនា​ឡើង​ក្នុង​ ទ្រង់​ទ្រាយ​មួយ​ ដែល​អ្នក​ប្រើ​ប្រាស់​​អាចមើល​ឃើញ​ ពី​​​ការ​លំបាក​​​ របស់​វា ​ក្នុង​ការ​​​បង្ហាញ​​ពី​ ភាព​ខុស​គ្នា​ នូវ​អ្វី​ដែល​​មាន​​ពិត និងអ្វីដែល​គ្រាន់​តែ​ជាការ​ច្នៃ​ប្រឌិត​។

ដោយ​​បច្ចេកវិទ្យា Augmented Reality និង Virtual Reality នឹង​កើត​មាន​ ឡើង​ក្នុង​ ពេល​ខាង​មុខ​ ក្រុម​ហ៊ុន Huawei បាន​បញ្ចេញ​ធនធាន​​ "Superphone" ឡើង​ដើម្បី​ជំរុញ​​​ ដល់​ការ​អភិវឌ្ឍ​ នា​ពេល​អនាគត ​អំ​ពី​ការភ្ជាប់​ ទំនាក់​ទំនង​គ្នា​ដ៏​ឆ្លាតវៃ រវាងពិភព ច្នៃ​ប្រឌិត​ និង​ពិភពពិត​​​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ បច្ចេកវិទ្យា​ដែល​ ឈានមុខគេ Huawei បានប្តេជ្ញាចិត្តយ៉ាង​មុត​មាំ​ លើ​ការច្នៃ ប្រឌិត ស្រាវ​ជ្រាវ និង​បង្កើត​ថ្មី​។ ​ពិសេស​ក្រុមហ៊ុន បានបញ្ចេញ​ ធនធានរបស់​ ខ្លួន​រួចទៅ​ហើយ ដើម្បីអភិវឌ្ឍបច្ចេក វិទ្យាចម្បងៗ សម្រាប់ទូរស័ព្ទ​ ‘Superphone’ ។ បច្ចេកវិទ្យា​ទាំង​នោះ​ រួមមាន ប្រព័ន្ធ​សេនស័រ បច្ចេកវិទ្យា សម្គាល់វត្ថុ និងឧបករណ៍​ស្គែន ប្រភេទ 3D រួម​ទាំង​​បច្ចេកវិទ្យា ឆ្លាតវៃ​ជា​ច្រើន​ទៀត​ ​ដូច​ជា​ការវិភាគទិន្នន័យ​ ដែល​ស្មុគ​ស្មាញ​ បច្ចេកទេស បង្កើត​វត្ថុ​ច្នៃ​ ប្រឌិត​ដ៏​ឆ្លាត​វៃ​ និង​ប្រព័ន្ធ​តាម​ដាន​​ ហេតុ​ការណ៍​ បច្ចេកវិទ្យាតភ្ជាប់​ ទំនាក់​ទំនង​ដូចជាប្រព័ន្ធ​ Internet of Things ឧបករណ៍​ ពហុ​មុខ​ងារ​ (ទំនាក់​ទំនង​ រវាងមនុស្ស រថយន្ត​ និងលំនៅ​ដ្ឋាន) បណ្តាញ ​ស្តង់ដារ (UMTS / LTE / WIFI) និងអន្តរកម្មបច្ចេកវិទ្យា ដូចជា AR/VR 3600 ជាដើម។

នៅក្នុងសេចក្តី​សន្និដ្ឋានបញ្ចប់​​ លោក​យូ​ បានថ្លែង​ថា ការ​ណែ​នាំ​អំពី​​គំនិត​ នៃ​ការ​ បង្កើតទូរស័ព្ធ ‘Superphone’ របស់​​ក្រុមហ៊ុន Huawei គឺ​​បាន​កំណត់​ និយម​ន័យ​​អំពី​ លទ្ធភាព​​គ្មាន ដែន​កំណត់​ដែល​ នាំយកមកនូវ​ ការសំយោគរវាង​មនុស្ស និងសម្ភារៈ ប្រើ​ប្រាស់​។ លោក​បាន​លើក​ ឡើង​ទៀត​ថា៖ «ទូរស័ព្ទ​ Superphone បង្កើត​នូវ​ការ​ធ្វើ​សមាហរណក​ម្មរួម​គ្នា​ លើ​​ការ​​ច្នៃប្រឌិតថ្មី​​ ​ដែល​នឹង​ក្លាយ​ជាទី​​ ពេញ​និយមបំផុត សម្រាប់​ឧបករណ៍​​ វៃ​ឆ្លាតនា​ពេល​អនាគ​ត ដ្បិត​​គ្រប់​ យ៉ាង​ត្រូវ​បាន​តភ្ជាប់​ និង​មាន​ទំនាក់​ ទំនង​គ្នា​ រួមទាំង​​មនុស្ស​ និងសម្ភារៈ​ ប្រើ​ប្រាស់ផង​ដែរ​​។ យើងជឿជាក់ថា "Superphone" របស់ Huawei នឹងដឹកនាំ​យុគសម័យ ឧបករណ៍​ឆ្លាត​វៃ ដ៏អស្ចារ្យឆ្ពោះ​ទៅ​ មុខ​ជានិច្ច​»។

គូររំលឹកថា​ នៅ​ពាក់​កណ្តាល​ឆ្នាំ 2015 ក្រុមហ៊ុន Huawei នាំ​ចេញ​ ស្មាត​ហ្វូន​សរុបចំនួន 48,2​ លាន​គ្រឿង​​ ពោល​គឺ​កើនឡើង 39% ខណៈ​ដែល​តម្រូវ​ ការស្មាតហ្វូន​​ ទូទាំងពិភពលោក មាន​កំណើន​ ត្រឹមតែ 7% ប៉ុណ្ណោះ​នៅក្នុងរយៈពេលដូចគ្នា។ ពីមួយឆ្នាំទៅ មួយឆ្នាំ ការនាំចេញប្រភេទទំនិញ បច្ចេកវិទ្យា​ទំនើប​​ ចុងក្រោយ​ កើនឡើង 70% ស្មើ​នឹង​ 31% នៃការនាំចេញ ស្មាត​ហ្វូនសរុប និង 42,9% នៃប្រាក់ចំណូលសរុប។ ប្រាក់ចំណូល​​ នៃ​ទំនិញ​ ប្រភេទ​នេះ​​បង្កើន​ប្រាក់ចំណេញបាន 38,8% ស្មើ​នឹង 44% នៃប្រាក់ចំណេញ​សរុប។ ក្រុមហ៊ុន Huawei បាន​បន្ត​ធ្វើ​ កំណត់​ត្រា​កំណើន​អាជីវកម្ម ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​ក្នុង ពាក់កណ្តាលឆ្នាំ 2015 ដោយ​​​ប្រាក់​ ចំណូល​សរុបបាន ឈានដល់ 9,09 ពាន់​លាន​ដុល្លារអាមេរិក​​ ពោល​គឺកើន​ឡើង​​ចំនួន 69% ។ ប្រាក់​ចំណូល បាន​ពី​ការ​លក់ 32% នៃ​ប្រាក់​ ចំណូល​សរុប​របស់​ Huawei Technologies ដែល​ជា​ក្រុមហ៊ុនមេ បានកើនឡើងចាប់​ពី 24% នៅ​ក្នុង​រយៈពេល​ដូច​ គ្នា​កាល​ពីឆ្នាំមុន។ ប្រាក់ចំណូលរបស់ Huawei លើ​វិស័យ​ ស្មាត​ហ្វូន ​បានកើន​ឡើង​​ដល់ 7,23 ពាន់​លាន ដុល្លារ​អាមេរិក ​ក្នុងពាក់កណ្តាល​ ឆ្នាំ 2015 ​ពោល​គឺ​មាន​កំណើន​​ 87% ។ 

សូម​ចូល​ទៅកាន់​គេហទំព័រ​ខាង​ក្រោម ​ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​ស្មាតហ្វូន Huawei:

https://www.facebook.com/HuaweiDeviceCambodia


បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]