កូរ៉េខាងត្បូង៖ នារីជនជាតិកូរ៉េម្នាក់ វ័យ២១ឆ្នាំ ឈ្មោះ Pyo Ga Hee​ កើតមកអភ័ព្វ មានមុខមាត់អាក្រក់ គួរឱ្យខ្លាច រហូតដល់គេហៅថាជា​ "ស្រ្តីមុខមួយចំហៀង” ។ តាមការពិតទៅ នាងមិនមែនកើតមក ជា​មួយនឹងមុខអាក្រក់នេះពីកំណើតនោះទេ គឺដោយសារតែកាលពីក្មេង នាងមានជម្ងឺម្យ៉ាង ដែលជាដុំសាច់ មានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើភ្នែកទាំងគូរបស់នាង។

ក្រោយមកទៀត ​នាងបានប្រើវិធីព្យាបាលបែបគីមី ដើម្បីព្យាបាល តែជាអកុសល វិធីព្យាបាលនោះ បានប៉ះពាល់ដល់ការលូតលាស់ផ្ទៃមុខ មួយចំហៀងរបស់នាង រួមទាំងភ្នែក ច្រមុះ និងមាត់ ដែលធ្វើឱ្យមានភាពមិនប្រក្រតីបែបនេះតែម្តង។

ដោយសារតែមុខអាក្រក់បែបនេះ នាងក៏ត្រូវបានគេមើលងាយកាលនៅរៀន ហើយពេលខ្លះ នាងត្រូវយកសក់គ្របមុខមួយចំហៀងដែលអាក្រក់នោះ ដើម្បីលាក់បាំងភាពខ្មាសអៀន។ តែជាសំណាងល្អ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធី Let Me In របស់ ប៉ុស្ត៍ទូរស្សន៍ Korean Talk Show នាងក៏មានឱកាស បានវះកាត់កែសម្ភស្សព្យាបាលមុខរបស់នាង ឱ្យបានស្អាតធម្មតាវិញ ។ នាងបានចូលក្នុងកម្មវិធីនោះ សារជាថ្មីម្តងទៀត ជាមួយនឹងរូបរាង មុខមាត់ថ្មី ស្រស់ស្អាត និង មានភាពជឿជាក់៕

ភាពខុសប្លែកគ្នា នៃមុខមាត់ មុននិងក្រោយពេល ព្យាបាល របស់ កញ្ញា Pyo Ga Hee ៖


ផ្ទៃមុខរបស់កញ្ញា Pyo Ga Hee មុនពេលព្យាបាល


ផ្ទៃមុខរបស់កញ្ញា Pyo Ga Hee ក្រោយពេលព្យាបាល

 

ប្រភព៖ Lollipop

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]