អាមេរិក៖ សម័យនេះ នរណាៗ មិនថាចាស់ ឬក្មេង ចូលចិត្តថត Selfie បង្ហោះលើបណ្តាញសង្គម ព្រោះគ្មានទៅអស់លុយអ្វីនោះទេ។

យ៉ាងណាមិញ បុរសម្នាក់មកពីទីក្រុង San Diego ឈ្មោះ Todd Fassler ចំលែកខុសគេ ដែលថត Selfie ហើយ ត្រូវអស់ប្រាក់ពីហោប៉ាវ យ៉ាងច្រើនទៅទៀត។ រឿងហេតុកើតឡើង ដោយសារតែគាត់ ហ៊ានទៅថត Selfie ជាមួយនឹងសត្វពស់កន្ទុយកណ្តឹង ដែលនរណាក៏គេដឹងដែរថា វាជាពូជ សត្វពស់មានពឹសសាហាវបំផុត មួយនៅលើពិភពលោក។ លោក Todd បានរងរបួសដៃស្តាំយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលត្រូវ ពស់កន្ទុយកណ្តឹងចឹក ខណ:ពេលគាត់ ព្យាយាមថត Selfie ជាមួយវា។ ជាលទ្ធផលគាត់បាន ចំណាយប្រាក់ លើថ្លៃថ្នាំបន្សាបពិស (anti-venom) និងសំរាកព្យាបាល សរុបអស់ប្រមាណ ១៥៣,១៦១ដុល្លារអាមេរិក នៅឯមន្ទីរពេទ្យ ចំនួន ២កន្លែងផ្សេងគ្នា។

គួរបញ្ជាក់ថា បើមើលតាមប្រវត្តិរបស់លោក Todd គឺគាត់ធ្លាប់បានចិញ្ចឹមសត្វពស់កន្ទុយកណ្តឹង​ នេះម្តងដែរ ប៉ុន្តែក្រោយមកគាត់ បានលែងវាទៅវិញ ព្រោះលោកគិតថា ជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ អាចនិយាយបានថា ដោយសារតែគាត់ តែងចាត់ទុកពស់កន្ទុយកណ្តឹង ជាសត្វចិញ្ចឹមរបស់គាត់ ទើបបានជាគាត់ហ៊ានថតជាមួយវាបែបនេះ៕


ដៃរបស់លោក Todd Fassler ក្រោយពេលត្រូវពស់ចឹក

ពស់កន្ទុយកណ្តឹង (rattlesnake) ដ៏កាចសាហាវ

លោក Todd Fassler ក្រោយចេញពីមន្ទីរពេទ្យ

វិក័យបត្រថ្លៃព្យាបាលដែលអស់ជាង ១សែន ៥ម៉ឺនដុល្លារអាមេរិក

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]