ថៃ៖ វីដេអូឃ្លីប ដែលឪពុកឃោរឃៅ វាយកូនប្រុស បានធ្វើឲ្យមហាជន ខឹងសម្បារយ៉ាងខ្លាំង ហើយកាលពីថ្មីៗនេះ​ ប្រភពព័ត៌មាន ឲ្យដឹងថា ឪពុករូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ។

កាលពីថ្ងៃទី ២៦ កន្លងទៅ លោក Peerasak  អាយុ៣០ឆ្នាំ ត្រូវបានប៉ូលីសថៃចាប់ខ្លួន បន្ទាប់ពីវីដេអូឃ្លីប វាយកូនប្រុសអាយុ ៥ឆ្នាំរបស់ខ្លួនយ៉ាងសាហាវ ត្រូវបានគេបង្ហោះចែកចាយ ល្បីពេញបណ្តាញសង្គមរួចមក។

សន្និសីទកាសែតមួយ ធ្វើឡើងនៅស្ថានីយ៍ប៉ូលីស ខេត្តសុងខ្លា បានបង្ហាញមុខ បុរសជាឪពុក ដែលនៅក្នុងវីដេអូឃ្លីប ដល់អ្នកសារព័ត៌មាន។ រូបគេ បាននិយាយថា ខ្លួនឯងពិតជាមានអារម្មណ៍ថា សូមទោសចំពោះអ្វីដែលបានប្រព្រឹត្ត ព្រោះតែខឹងខ្លាំងពេក​ ដែលកូនប្រុសមិនអាចចងចាំ កិច្ចការសាលា និងអ្វីដែលខ្លួនបានបង្រៀន (មុខវិជ្ជា គណិត)។ គាត់បន្តថា នៅក្នុងពេលនោះ ពិតជាធុញថប់ណាស់ ព្រោះតែបាត់បង់ការងារ និងរងឥទ្ធិពលថ្នាំញៀនថែមទៀត។ គាត់បានបន្ថែមថា​ គាត់ចង់ឃើញ និងចង់សុំទោស កូនប្រុសរបស់គាត់។

គួរបញ្ជាក់ថា វីដេអូនោះ គឺស្ត្រីជាម្តាយរបស់ក្មេងប្រុសរងគ្រោះ ជាអ្នកថត និងបង្ហោះឡើង នៅលើហ្វេសប៊ុក ចង់ឲ្យមានអ្នកជួយដល់កូនរបស់នាង ព្រោះនាង មិនមានសេចក្តីក្លាហានគ្រប់គ្រាន់ នឹងទៅកាន់ប៉ុស្តិ៍ប៉ូលីសដោយខ្លួនឯងឡើយ។

នៅពេលនេះ បុរសជាឪពុកចិត្តខ្មៅ ត្រូវបានជាប់ចោទ ពីបទប្រើប្រាស់ថ្នាំញៀន  និងប្រើអំពើហិង្សា លើកុមារ។ ទន្ទឹមនឹងនេះដែរ អង្គការ «Thai Giving» នឹងស៊ើបអង្កេត ទៅលើស្ថានភាពរស់នៅ របស់គ្រួសារមួយនេះ ព្រមទាំង រៀបចំ ឲ្យមានការព្យាបាល ដល់ក្មេងប្រុស ដែលត្រូវឪពុកវាយនោះផងដែរ៕


រូបថតរបស់ឪពុកឃោឃៅម្នាក់នេះ

វីដេអូខាងក្រោម៖



ប្រភព Bangkok. Coconut

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]