រាជធានីភ្នំពេញ ៖ ​ស្ត្រី​​​២នាក់​​បើក​រថយន្ត​​​យ៉ាង​លឿន​ប្រញាប់​ទៅ​ជប់​លៀង​​ក្មួយ​នៅ​​ក្នុង​ក្លិប​​មួយ​បានបើក​រថយន្ត​​​ទៅ​បុក​ម៉ូតូ​​ពី​ក្រោយ​បណ្តាល​ឱ្យ​​ដួល​របួស​​ធ្ងន់​​​២នាក់​ ស្រាល​ម្នាក់​ កាល​ពី​វេលា​ម៉ោង​​​១០និង​៤០​​​នាទី​យប់​ថ្ងៃទី​​២៤ កក្កដា តាម​ផ្លូវ​លេខ​៧០ ​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ហើយ​រថយន្ត​​ព្យាយាម​​បើករត់​ទៅ​ដល់​មុខ​ក្រសួង​​ធម្មការ​​ និង​សាសនា​​​ក្នុង​សង្កាត់​​ចតុមុខ ខណ្ឌ​ដូន​ពេញ​​ត្រូវ​សមត្ថកិច្ច​​ឃាត់​បាន​ ។

សាក្សី​​បាន​ឱ្យ​ដឹងថា ​មុន​ពេល​កើតហេតុ​​រថយន្ត​កូរ៉ូ​ឡា​ ស៊េរី​​៩៥​​ ពណ៌​ឈាម​ជ្រូក​​​ជិ​ះគ្នា​​២នាក់​​​ជា​ស្ត្រី​​​ ក្នុង​ទិស​ដៅ​​ពី​លិច​ទៅ​កើត​​ស្រប​ទិស​គ្នា​​ជាមួយ​ម៉ូតូ​សេ​​១២៥​ ស៊េរី​​២០១២​ ពណ៌​ខ្មៅ​​ ជិ​ះគ្នា​​៣នាក់​ជាយុវជន​​ ខណ​ៈ​មក​ដល់​ចំណុច​​​​ខាង​លើ​រថយន្ត​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​​ពីក្រោយ​បណ្តាល​ឱ្យ​​ដួល​រង​របួស​ធ្ងន់​​​២នាក់​ ស្រាល​ម្នាក់ ។ ​អ្នក​របួស​ធ្ងន់​​ទាំង​ពី​រនាក់​​​ត្រូវ​បាន​បញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​់​ម៉ែត ។

បន្ទាប់​ពី​បុកគ្នា​​ហើយ​រថយន្ត​​បានព្យាយាម​​បើក​រត់​ទាំង​រថយន្ត​ធ្លាក់​កាង​មុខ និង​បែក​កញ្ចក់​​ផ្ទាំង​ខាង​ក្រោយ​​​តាម​វិថី​ព្រះ​សី​ុ​សុ​វត្ថិទៅ​ដល់​មុខ​ក្រសួង​ធម្មការ​​ និង​សាសនា​​ត្រូវ​សមត្ថ​កិច្ច​ដេញ​តាម​ឃាត់​រថយន្ត​បាន ។ក្រោយ​ពេល​សមត្ថកិច្ច​​ឃាត់​​​រថយន្ត​បាន​​ ស្ត្រី​ទាំង​ពីរ​​នាក់​នោះ​មិន​ព្រម​​សារ​ភាព​​ថា រថយន្ត​​របស់​គេ​បង្ក​គ្រោះ​ថា្នក់​ចរាចរណ៍​ទេ​​ ដោយ​ថែម​ទាំង​​​ប្រើ​ពាក្យ​មិន​​សមរម្យ​ដាក់​​សមត្ថកិច្ច​​ទៀត ​រួច​​បាន​​ទូរស័ព្ទ​ហៅ​​​អ្នក​អន្តរាគមន៍​​​​ម្នាក់​ដែល​អះ​អាង​​​ថា​ ជាសមត្ថកិច្ច​​ និង​ជាអ្នក​សារ​ព័ត៌​មាន​​​ដែល​មិន​មាន​​អង្គ​ភាព​ច្បាស់​លាស់​បាន​ដក​​កាត​​មក​គំរាម​​សមត្ថកិច្ច​​​ និង​អ្នក​កាសែត​ដែល​ចុះ​ទៅ​ថត​យក​រូប​​ភាព​ទៀតផង​ ។បើ​ទោះ​​ជា​យ៉ាង​ណា​​រថយន្ត​បង្ក​​ និង​ស្ត្រី​​ទាំង​ពីរ​នាក់​នោះ​ត្រូវ​សមត្ថកិច្ច​​នាំ​យក​ទៅ​ការិយា​ល័យ​​នគរ​បាល​​ចរាចរផ្លូវ​គោក​ដើម្បី​ដោះ​ស្រាយ​៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]