ឥណ្ឌា៖ សារព័ត៌មាន NDTV ចុះផ្សាយ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ឲ្យដឹងថា ស្ត្រីឈ្នួលបំរើតាមផ្ទះម្នាក់ ដែលអាចរកចំនូលបានត្រឹម ២,០០០ រូបពី ឬប្រមាណ ៣១ដុល្លារអាមេរិក បានក្លាយខ្លួន ជាមនុស្សដែលមានជាងគេម្នាក់ នៅលើពិភពលោក។


នាង Urmila Yadav

យោងតាមសេចក្តីរាយការណ៍ ស្ត្រីវ័យ៣០ឆ្នាំ ឈ្មោះ Urmila Yadav បានទទួលភាពភ្ញាក់ផ្អើល ខ្លាំងបំផុតក្នុងមួយជីវិត ក្រោយពីទទួលបានសារទូរសព្ទពីខាងធនាគារជាតិឥណ្ឌា ផ្តល់ដំណឹងអំពីចំនួនទឹកប្រាក់ដែលត្រូវបានបញ្ចូល ទៅក្នុងគណនីធនាគាររបស់នាង ដែលមានចំនួនរហូតដល់ទៅ ៩៥,៧១១,៦៩៨,៦៤៧.១៤ រូបពី កាលពីសប្តាហ៍មុននេះ។ ម្យ៉ាងវិញទៀត ចំនួន «តួលេខ» នេះ វាច្រើនជាងចំនួនតួលេខ ទ្រព្យសម្បត្តិសរុបរបស់ មហាសេដ្ឋី Bill Gates ទៅទៀត ដែលមាន ៧៩ពាន់លាន (79,xxx,xxx,xxx)។

នៅពេលទទួលបានការផ្តល់ដំណឹងតាមសារទូរសព្ទរួចមក នាងបានធ្វើដំណើរទៅកាន់ធនាគារ ដើម្បីឲ្យកាន់តែច្បាស់ថាជាការពិតមែនឬក៏យ៉ាងណា។ បុគ្គលិកធនាគារ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលត្រួតពិនិត្យមើល ចរន្តតួលេខសាច់ប្រាក់ចេញចូល ឃើញថា គណនីរបស់នាង ពិតជាទទួលបាន ៩៥,៧១១,៦៩៨,៦៤៧ រូបពី ពិតមែន (ជិត១៥ពាន់លានដុល្លារអាមេរិក)។

តាមរយ:ការស៊ើបអង្កេត បង្ហាញឲ្យដឹងថា មូលហេតុដោយសារ តែមានបញ្ហាខុសបច្ចេកទេស (server malfunction) នៅធនាគារជាតិនៃឥណ្ឌា ទើបបានជាចំនួនទឹកប្រាក់បញ្ចូល ក្នុងគណនីរបស់នាងច្រើនដល់ថ្នាក់នេះ។

ក្រោយការកែសម្រួលត្រូវបានធ្វើឡើងមក ទឹកប្រាក់ក្នុងគណនីរបស់នាង បានវិលត្រឡប់ មកកាន់ចំនួនដើម ប៉ុន្តែទោះជាយ៉ាងនេះក្តី ស្ត្រីរូបនេះ ត្រូវបានគេចាត់ទុកជា មនុស្សដែលមានប្រាក់ ច្រើនជាងគេបំផុតម្នាក់ នៅលើពិភពលោក បើទោះជារយ:ពេលខ្លីតែប៉ុន្មានម៉ោង ក៏ពិតមែន៕ តើប្រិយមិត្ត យល់ឃើញ យ៉ាងណាដែរ លើករណីបែបនេះ?


ទឹកប្រាក់ដែលនាងទទួលបាន

ប្រភព៖ NDTV

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]