Marvel’s Ant-Man​ រឺហៅថាបុរសស្រមោចបានចាប់ផ្តើម ចាក់បញ្ចាំងហើយ នៅគ្រប់រោងភាព យន្តជាមួយការគាំទ្រមិនខុសពី រឿងរបស់Marvel ផ្សេងៗឡើយ។ បុរសស្រមោច គឺជាវីរៈបុរសថ្មី ដែលមានមាឌតូច ល្អិតខុសពី វីរៈបុរសដទៃរបស់ Marvel ដែលមានដូចជា ពួកAvengers​។


ក្នុងសាច់រឿងនេះ​​ អ្នកវិទ្យាសាស្ត្រPym បានស្រាវជ្រាវនូវថ្នាំនិង សំលៀកបំពាក់ ដែលមាន សមត្ថភាពផ្លាស់ប្តូរទំហំរូបរាងកាយពី ធំទៅតូច ដូចស្រមោច ហើយអាចធ្វើការ ទំនាក់ទំនង​ជាមួយ​ សត្វ​ល្អិត​បានទៀតផង។ គាត់បានរកឃើញបុរស ម្នាក់ឈ្មោះ​Scott Lang ដើម្បីទទួល កិច្ចការងារ​​ ជំនួសគាត់ប្រឆាំង នឹងDarren Cross ដែលមានគោលបំនងបង្កើត របស់ពិសោធន៍ដូចគ្នា នេះសំរាប់លក់ អោយមនុស្ស អាក្រក់។ជាមួយគ្នានេះដែរ រឿងបុរស ស្រមោចបានបង្ហាញនូវទំនាក់ ទំនងរវាងឪពុកនឹងកូនស្រី ជាក់ស្តែង Dr. Hank Pym​ និង Hope ជាមួយ Scott Langរឹបុរសស្រមោចនឹង Cassie។ Scott​ព្យាយាមបង្ហាញ អោយកូនស្រីបានដឹង ថាខ្លួនបានកែ ប្រែនិងក្លាយជា វីរៈបុរសដ៏ពិតប្រាកដ។

គួរអោយចាប់អារម្មណ៍កាន់តែខ្លាំង បុរសស្រមោចនឹងមានសាច់រឿងត ជាមួយពួកMarvel ដូចជា Thor, Iron Man, Captain America និង Nick Furry ជាដើម។

 ចង់ដឹងថាតើបុរសស្រមោចមានសមត្ថភាពខ្លាំងប៉ុណ្ណា ហើយចូលក្នុងក្រុម Avengers​ បានដោយវិធីណា កុំភ្លេចទៅទស្សនាទាំងអស់គ្នា នៅរោងភាពយន្ត ដែលជិត អ្នកបំផុត។

ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត និង ផ្សេងៗទៀតទាក់ទងនិងភាពយន្តដែលលោកអ្នកចូលចិត្ត សូមតាមដាន ចៃកុន តាមប្រព័ន្ធ សង្គមដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់ អាទិត្យ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]