ភ្នំពេញ៖ តារាសម្តែង និងជាតារាចម្រៀងសិចស៊ី អ្នកនាង ឆយី បន្ទាប់ពីបានវះកាត់សម្រាលកូនស្រី ស្ងាត់ៗកាលពី ដើមខែកក្កដាកន្លងមក នាងមិនធ្លាប់បានបង្ហាញ មុខកូនស្រី ជាសាធារណៈឡើយ ទើបតែពេលនេះ នាងបានសម្រេចចិត្ត បង្ហាញមុខមាត់កូនស្រី បង្ហោះនៅលើ Facebook បង្អួតអ្នកគាំទ្រ និងអ្នកលេងបណ្តាញទំនាក់ទំនង សង្គមមួយនេះ ដោយមិនខ្វល់ពីការរិះគន់ បើទោះបីជាអត្តសញ្ញាណ ឪពុករបស់កូនស្រីនេះ ជានរណាក៏ដោយ ។

បើទោះបីជាតារាស្រី អ្នកនាង ឆយី មិនទាន់មានស្វាមីរៀបការ តាមប្រពៃណីក៏ដោយ តែនាងនៅតែមានភាពក្លាហាន លាតត្រដាង ឆាកជីវិតពិត របស់នាង ឲ្យដឹងថា ពេលនេះនាងមានកូន ទោះគ្មានប្ដីក៏ដោយ។ នាងហាក់មានភាពក្លាយហាន ក្នុងការសម្ញែង វត្តមានកូនស្រី បណ្តូលចិត្ត មិនខ្វល់ ខ្វាយ និងការរិះគន់ថា នាងមានកូនអត់ប្តី ឬក៏មានកូន ឥតខាន់ស្លាឡើយ ។

មិនតែប៉ុណ្ណោះ នៅក្នុងនោះ តារាស្រី ឆយី បានបង្ហាញទំហំចិត្តស្រលាញ់ អាណិតកូនស្រី និងសុខចិត្ត ធ្វើគ្រប់យ៉ាង ដើម្បីអនាគតកូន ដើរតួជាឪពុកផងម្តាយផង ។ ទន្ទឹមនឹងនោះ នាងក៏បានទទួលបានការ លើកទឹកចិត្ត ដែលនាងសម្រាលបានកូនស្រីម្នាក់ មានពណ៌សម្បុរមុខមាត់ ស្រស់ស្អាត មិនចាញ់នាងនោះទេ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]