ថៃ៖ គូស្នេហ៍ដ៏ល្បី នាង Kimmy Kimberley និងលោក Mark Prin  ជាគូស្នេហ៍មួយគូ ដែលមាន អ្នកគាំទ្រជាច្រើន នាក់ ពេញចិត្តខ្លាំងបំផុត។

ស្រីស្អាត Kimmy Kimberley ​និង លោក Mark Prin តែងបណ្តើរគ្នា​ទៅគ្រប់កម្មវិធី និងដើរកំសាន្ត តាមបណ្តាក្រៅ ប្រទេសទៀតផង។ មិនតែប៉ុណ្ណោះ ពួកគេចូលចិត្ត បង្ហាញរូបថតផ្អែមល្ហែមជាមួយគ្នា ជារឿយៗ តាមបណ្តាញ សង្គម ដោយក្នុងនោះ គេឃើញមានអ្នកគាំទ្រ តែងជូនពរពួកគេ ឲ្យស្រឡាញ់គ្នាជារៀងរហូតផងដែរ។

ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ អ្នកគាំទ្រកត់សម្កាល់ឃើញថា នាង Kimberley  បានបង្ហោះ សារប្លែកមួយ ជា ភាសាអង់គ្លេស ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម​ថា " Forget What hurt you in the Past But Never Forget What it taught you"  ដែលមានអត្ថន័យថា «បំភ្លេចនូវអ្វី ដែលធ្វើឲ្យ អ្នកឈឺចាប់ពីអតីតកាល ប៉ុន្តែមិនត្រូវ បំភ្លេចនូវអ្វី ដែលវាបានបង្រៀនអ្នកនោះទេ»។

ចំពោះសារនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានការបារម្ភ ពីចំនងស្នេហារវាងអ្នកទាំងពីរ ថាពួកគេប្រហែលមាន រឿងអ្វីកើតឡើង។

យ៉ាងណាមិញ នាង Kimberley បានចេញមុខនិយាយបកស្រាយថា "ខ្ញុំមិនមានបញ្ហាអ្វីនោះទេ ជាមួយគូស្នេហ៍ គ្រាន់តែខ្ញុំ មានអារម្មណ៍ថា អស់កម្លាំង។ ​រវាងខ្ញុំ និង Mark Prin ពួកយើងមិនសូវ បានជួបគ្នាប៉ុន្មានទេ ព្រោះថាពួកយើង មានការងារជាច្រើន ដែលត្រូវធ្វើ ហើយយើងគ្រាន់តែនិយាយគ្នា តាមទូរស័ព្ទតែប៉ុណ្ណោះ " 










នាងKimmy Kimberley និងលោក Mark Prin

ប្រភព Daranews

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]