ជាមួយនឹងបចេ្ចកវិទ្យាច្នៃប្រឌិតខ្ពស់ និងការផ្តល់ជូននូវភាពសង្ហា ឥតខ្ចោះ រថយន្ត Ford Mustang ជាប្រភេទរថយន្តថ្មីមួយ ដែលមានភាព ល្បីល្បាញទូទាំង ពិភពលោក។ អស់រយៈពេល ៥០ឆ្នាំមកនេះ Mustang បានធ្វើការផ្លាស់ប្តូររូបរាងនិ ងបចេ្ចកវិទ្យាស្រប ទៅនឹងរចនាបទ បែបទាន់សម័យ ដែលមានលក្ខណៈ ជាប្រភេទរថយន្តបែបស្ព័រ ហើយសាកសម ឥតខ្ចោះជាមួយ តម្រូវការរបស់ អ្នកប្រើប្រាស់ នាយុគសម័យថ្មី។

រថយន្ត Ford Mustang ត្រូវបានផលិតឡើងដោយបំពាក់ទៅ ដោយបច្ចេកវិទ្យាទំនើប និងផ្តល់នូវសុវត្ថិភាពខ្ពស់សម្រាប់អ្នកបើកបរ ព្រមជាមួយនឹង ភាពរំភើបពីការ បើកបរ។​ គួរបញ្ជាក់ផង ដែរថា រថយន្ត​ Ford Mustang នេះត្រូវបានក្លាយជារថយន្ត មួយដែលដក់ជាប់ នៅក្នុងក្តីស្រមៃ របស់អ្នកបើកបរគ្រប់ រូបតាំងពី ជំនាន់ទីមួយ នៃរថយន្តដែលបាន ផលិតឡើង រហូតមកដល់ ពេលបច្ចុប្បន្ននេះ។ ឆ្លើយតបទៅ នឹងអ្វីដែលជា ការរំពឹងទុករបស់អ្នកគាំទ្រគ្រប់ជំនាន់ វត្តមាន របស់រថយន្ត Ford Mustang 2015 ថ្មីនេះ ត្រូវបានឆ្លងកាត់ ការផលិត យ៉ាងយកចិត្តទុកដាក់ទំាងលើការច្នៃម៉ូត ការបំពាក់ទៅ ដោយបច្ចេកវិទ្យាទំនើប និងគោរពទៅ តាមស្តង់ដារ សុវត្តិភាពខ្ពស់ដែលទទួលស្គាល់ដោយ រដ្ឋបាលជាតិ ទទួលបន្ទុកផ្នែក សុវត្ថិភាពចរាចរណ៍ (National Highway Traffic Safety Administration)។​

តោះ!​ មើលបន្តិចទៅមើល Ford Mustang មានភាពអស្ចារ្យយ៉ាងដូចម្តេចខ្លះ?

រូបរាងផ្នែកខាងក្រៅ  

ចង្កៀងផ្នែកខាងមុខមានលក្ខណៈទំនើបមានកញ្ជក់ភ្លឺថ្លា ភ្លើងស៊ីញ៉ូបញ្ចេញ ពន្លឺដ៏ទាក់ទាញ និងស្រស់សង្ហា។​ ចង្កៀងរថយន្ត ផ្នែកខាងក្រោយ បានបំពាក់ដោយ ភ្លើង LED ដែលរត់បណ្តេញ គ្នានៅពេល ដែលរថយន្ត ធ្វើការផ្តល់សញ្ញាបត់ ឆ្វេងឬស្តាំ។ លក្ខណៈពិសេស ដែលបានបំពាក់ នៅលើរថយន្តនេះ គឺនៅលើ កញ្ចក់ទំាងសងខាងរបស់រថយន្តត្រូវបាន រចនាឡើងដោយបំពាក់ ទៅដោយភ្លើង សញ្ញារូបសេះ ដែលនៅពេល ដែលលោក អ្នកបើកឬក៏បិទទ្វាររថយន្ត នោះភ្លើងសញ្ញារូបសេះ នោះនឹងបញ្ចាំងមក ផ្នែកខាងក្រោម យ៉ាងគួរឲ្យទាក់ទាញ។​


ផ្នែកខាងក្នុង និង បច្ចេកវិទ្យាទំនើបផ្តល់ភាពរំភើបសម្រាប់ការបើកបរ

  • បំពាក់ដោយភ្លើងយ៉ាងស្រស់ស្អាតនៅជុំវិញផ្នែកខាងក្រោមនៃរថយន្ត​(Ambient Lighting)
  • បច្ចេកវិទ្យាដែលអាចផ្តល់ជូនអ្នកបើកបរអាចជ្រើសរើសនូវជម្រើស នៃការបើកបរ ទៅតាមស្ថានភាពផ្លូវនឹងផ្តល់នូវសមត្ថភាព ខ្ពស់ក្នុងការ បើកវ៉ាឬជែង ​(Selectable Driving Mode)
  • បច្ចេកវិទ្យា SYNC ដែលបានបំពាក់នៅក្នុងអេក្រង់ Touchscreen ទំហំ ៨អ៊ីញ សម្រាប់ផ្តល់ជូន អ្នកបើកបរផ្សារភ្ជាប់នូវកម្មវិធី ដែលមាននៅ លើទូរស័ព្ទដៃទៅកាន់ រថយន្តដើម្បី សម្រួលដល់ការបើកបរ នៅពេលដែល អ្នកបើកបរចង់ធ្វើការ ស្តាប់តន្ត្រី ធ្វើការហៅ ឬទទួលទូរស័ព្ទ ពេលកំពុងបើកបរ
  • ការបំពាក់ដោយបូតុងស្វ័យប្រវត្តិសម្រាប់ធ្វើការបញ្ជេះនឹង បញ្ឈប់រថយន្ត

  • ពោងការពារសុវត្ថិភាពចំនួន៧ ដែលបំពាក់នៅក្នុងរថយន្តសម្រាប់ ការសុវត្ថិភាព សម្រាប់អ្នកបើកបរនិងអ្នកធ្វើដំណើរ
  • ប្រព័ន្ធសុវត្ថិភាពសម្រាប់ការពារចោរលួច​ (SecuriLock® Passive Anti-Theft (PATS)
  • កាមេរ៉ាសុវត្ថិភាពផ្នែកខាងក្រោយ សម្រាប់ជំនួយ ក្នុងការចូលចត

គួរបញ្ជាក់ផងដែរថា រថយន្ត Ford Mustang ត្រូវ បានដាក់លក់ជាផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់តំាងដើមខែកក្កដា កន្លងមកនេះ នៅមជ្ឈមណ្ឌលតំាងលក់រថយន្ត Ford នៅរាជាធានីភ្នំពេញ។ រថយន្ត Ford គ្រប់ម៉ូដែល ត្រូវបាន នាំចូល និងចែកចាយផ្តាច់មុខ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]