ភ្នំពេញ៖ នេះគឺជា ឱកាស​ដ៏កម្រ រកបាន ដើម្បីក្លាយខ្លួន ជា កញ្ញាឯកទេសចរណ៍ តំណាងឲ្យ ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួម ប្រកួត កញ្ញាឯកទេសចរណ៍ ពិភពលោកលើកទី ១៩ ដែលនឹងធ្វើ ឡើងនៅឯ ប្រទេសវៀតណាម ជាមួយនឹង បេក្ខនារីជាង ៦០ ប្រទេស លើជុំវិញពិភពលោក។  

លក្ខខណ្ឌក្នុងការដាក់ពាក្យចូលប្រលង៖ 

  • បេក្ខនារី ត្រូវមានសញ្ជាតិខ្មែរ
  • មានសុខភាពល្អ
  • នៅលីវ
  • មានអាយុចាប់ពី ១៨ ទៅ ២៥ឆ្នាំ
  • មានកម្ពស់យ៉ាងតិច ១ម៉ែត្រ ៦៣
  • ត្រូវភ្ជាប់ជាមួយនឹង រូបមួយជំហរ និងរូបថតចំពីមុខ ពេលដាក់ពាក្យប្រលង

ការចាប់ផ្ដើមទទួលពាក្យប្រលងគឺ ចាប់ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៥ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៥

ដើម្បីទទួលសំណុំបែបបទដាក់ពាក្យ ចូលប្រលងនេះ បេក្ខនារីទាំងឡាយ អាចស្វែងរកបាន តាមរយៈអាស័យដ្ឋាន ផ្ទះលេខ ១០៤ ផ្លូវ ២៧៣ ឬ ទំនាក់ទំនង តាមលេខទូរស័ព្ទ ០៦៩ ៦៨៨ ០៣៨, ០៨៩​ ៩១៨ ១៣៨ និង ០៨៨ ៦៨៨ ៦២២៦ និងអាច ចូលទៅកាន់ គេហទំព័រដោយផ្ទាល់ http://misstourismcambodia.com/en/miss-cambodia/ ។ 


ខាងលើជាបេក្ខនារីជាប់លេខមួយ កាលពីឆ្នាំ២០១៤ ឈ្មោះ ថន ស្រីណៃ 

ដោយ៖ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]