ភ្នំពេញ ៖ ជនសង្ស័យពីរ នាក់បងប្អូន ដែល ត្រូវបានសមត្ថកិច្ចអះអាងថា ជានិស្សិតនៅ សាកលវិទ្យាល័យភូមិន្ទ កសិកម្មចំការដូង ក្រៅពីរៀនសូត្រ ពួកគេទាំងពីរ នាក់បានទៅ ប្រកបមុខរបរឆក់ទូរស័ព្ទអ្នកដំណើរ ប៉ះចំ និស្សិតស្រី រៀននៅវិទ្យាស្ថានវណ្ណដាគណ នេយ្យ ប៉ុន្ដែអស់លក្ខ័នៅពេលប្រជាពលរដ្ឋ កម្លាំងនគរបាល ប៉ុស្ដិ៍ផ្សារដើមថ្កូវ រួមទាំង អង្គរក្សលោកប្រធានសាលាដំបូងរាជធានី ភ្នំពេញ ជីវ កេង ស្ទាក់ចាប់បានភ្លាមៗក្រោយ ពីជនសង្ស័យទាំងពីរនាក់ខាងលើនេះ បាន ធ្វើសកម្មភាពនៅតាមបណ្ដោយផ្លូវលេខ៤៥០ កែងផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោងប្រហែល ៦ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២នេះ។

យោងតាមមន្ដ្រីនគរបាលប៉ុស្ដិ៍ផ្សារដើម ថ្កូវ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនេះម្នាក់ ឈ្មោះអ៊ុំ សុចាន់ អាយុ២១ឆ្នាំ និងប្អូនប្រុស ឈ្មោះអ៊ុំ រស្មី អាយុ២០ឆ្នាំ ជានិស្សិតនៅ សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង រីឯ ជនរងគ្រោះជានិស្សិតនៅវិទ្យាស្ថានវណ្ណដា គណនេយ្យឈ្មោះ ហោ ឌុជ្ជឌី អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលេខ១៦៣ សង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន ។

មន្ដ្រីនគរបាលបានបន្ដថា ខណៈដែលជន រងគ្រោះកំពុងជុិះម៉ូតូហ្វីណូតែម្នាក់ឯង និង កំពុងនិយាយទូរស័ព្ទ នៅចំណុចកើតហេតុ ខាងលើ ស្រាប់តែពេលនោះ ជនសង្ស័យទាំង ពីរនាក់បងប្អូន ជិះម៉ូតូម៉ាកជ១២៥ ស៊េរី ២០១២ ហើយឆក់ទូរស័ព្ទអាយហ្វូនពីជនរង គ្រោះ ។

ក្រោយធ្វើសកម្មភាពជនសង្ស័យទាំងពីរ នាក់បានជិះម៉ូតូឆ្ពោះមករង្វង់មូលផ្សារដើម ថ្កូវ ហើយឡើងទៅកាន់ផ្លូវព្រះមុនីវង្ស ខណៈ ដែលជនរងគ្រោះជិះម៉ូតូតាមពីក្រោយ ស្រែកថាចោរៗ ពេលនោះប្រជាពលរដ្ឋដែល ធ្វើដំណើរតាមផ្លូវ កម្លាំងនគរបាលប៉ុស្ដិ៍ផ្សារ ដើមថ្កូវ ព្រមទាំងអង្គរក្សរបស់លោកជីវ កេង បានចេញមកជួយស្ទាក់ចាប់បានពួកគេ ទាំងពីរ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌចំការមន ដើម្បីចាត់ការបន្ត៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]