កូរ៉េ៖ តារាចម្រៀងស្រី Sandara Park នៅក្នុងក្រុម ចម្រៀងដ៏ ល្បីល្បាញ 2NE1 របស់ប្រទេស កូរ៉េខាងត្បូង កំពុងតែ ត្រូវបានគេ រៀបចំឲ្យ ចាប់ផ្តើមថត ខ្សែភាពយន្ត ខ្នាតធំដំបូង របស់នាង ដែលជាខ្សែ ភាពយន្តកំណែជា រឿងកូរ៉េវិញ គឺចេញពីរឿង Begin Again។

យោងទៅតាម សេចក្តីរាយ ការណ៍កាល ពីថ្ងៃទី២៤ កក្កដា បានឲ្យដឹងថា Dara នឹងចាប់ផ្តើម ចេញសម្តែង ភាពយន្តដំបូង របស់នាង នៅក្នុងសាច់រឿង ដែលទាក់ទង នឹងតន្រ្តី។ ភាពយន្តនោះ ត្រូវបានគេ ពិពណ៌នាថា ជាខ្សែរឿង ដែលមានកំណែចេញ ពីរឿងដើម Begin Again របស់សហរដ្ឋអាមេរិក មកជាសាច់រឿង បែបកូរ៉េវិញ។ ក្នុងខណៈពេល ដែលចំណងជើង នៃភាពយន្ត នេះមិនទាន់ បានគេកំណត់ ប៉ុន្តែតារាចម្រៀង និងសម្តែងរូបនេះ ត្រូវបានគេបញ្ជាក់ ថា នឹងចាប់ផ្តើម ថតនៅចុង ខែធ្នូនេះហើយ។ នៅក្នុងសាច់រឿង ជាភាពយន្តកូរ៉េ រឿងនេះផ្តោត សំខាន់ទៅលើ នារីម្នាក់ដែលធ្វើការ ក្រៅម៉ោងនៅ ក្នុងហាងលក់អាហារ និងភេសជ្ជៈមួយ ដោយនាងសង្ឃឹមថា នឹងអាចស្វែង រកតន្រ្តីអាថ៍កំបាំងមួយដែល នាងតែងតែ លឺនៅក្នុងសុបិន្ត។ នារីនៅក្នុង សាច់រឿងនេះ នឹងត្រូវបាន បុរសជាអ្នក ផលិតកម្មវិធីផ្សព្វផ្សាយ ក្នុងអ៊ិនធើណេត ម្នាក់ជួយ ហើយបុរសម្នាក់ នោះនឹងត្រូវ សម្តែងដោយ តារាសម្តែង Han Jae Seok។ 

គួរបញ្ជាក់ផងដែរថា Dara ធ្លាប់សម្តែងរឿង និងកម្មវិធីជាច្រើន នៅប្រទេស ហ្វីលីពីន បន្ទាប់ពីអាជីព ជាអ្នកចម្រៀង នៅក្នុងក្រុម 2NE1។ ទោះជាយ៉ាងណា ខ្សែភាពយន្តនេះ គឺជាខ្សែភាពយន្ត ដំបូងគេដែល នាងសម្តែងជា តួឯកនៅក្នុងខ្សែ ភាពយន្តខ្នាតធំ របស់ប្រទេសកូរ៉េ បន្ទាប់ពីនាង ទទួលបានជោគជ័យ នៃការសម្តែង ក្នុងរឿងភាគទូរទស្សន៍ Dr. Ian និង We Broke Up៕




ប្រភព៖ Koreaboo

រូបភាព៖ ហ្វេសប៊ុក

ដោយ៖ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]