រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ក្រុមហ៊ុន​ RMA Cambodia ដែលបានទទួលសិទ្ធិចែកចាយ ផ្តាច់មុខ ជាផ្លូវការនូវរថយន្ត Jaguar និង Land Rover ក្នុងព្រះ រាជាណាចក្រកម្ពុជា បានធ្វើពិធី សម្ពោធអគារតាំងលក់ រថយន្តរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ដែលមានទីតាំង ស្ថិតនៅ តាមបណ្តាយ មហាវិថីសហព័ន្ធរុស្ស៊ី ដោយមានការអញ្ជើញ ចូលរួមជា កិត្តិយសដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម ឆាន់ វឌ្ឍន: អនុរដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងទៅកាន់ភ្ញៀវកិត្តិយសដែលមានវត្តមាន នៅក្នុងពិធីសម្ភោធអគារតាំង លក់រថយន្ត Jaguar និង Land Rover នេះ ឯកឧត្តម ឆាន វឌ្ឍន: បានបង្ហាញនូវការ ពេញចិត្តយ៉ាងខ្លាំង ចំពោះការសាង សង់អគារតាំងលក់ រថយន្តខ្នាតពិភពលោក របស់ ក្រុមហ៊ុន RMA Cambodia នៅព្រះរាជាណាចក្រកម្ពុជា។

ដោយផ្អែកទៅលើការអភិវឌ្ឍន៍ នៃសេដ្ឋកិច្ចក្នុងរយ:ពេលប៉ុន្មានឆ្នាំ ចុងក្រោយមកនេះ យើងសង្កេតឃើញថា ការកើនឡើងនៃ ចំនួនមនុស្ស ដែលមាន ចំណាប់អារម្មណ៍ មកលើម៉ាក រថយន្តល្បីៗ កាន់តែច្រើនឡើងៗ ដែលជាកត្តាជម្រុញអំណាច នៃការទិញរថយន្ត របស់ពួកគាត់កាន់ តែកើនឡើងគួរ ឲ្យកត់សម្គាល់។


អគារតាំងលក់រថយន្តខ្នាតពិភពលោករបស់ក្រុមហ៊ុន RMA Cambodia រួមមាន ផ្នែកសេវាកម្ម និងផ្គត់ផ្គង់នូវគ្រឿងបន្លាស់រថយន្ត ដែលមានកន្លែង តាំងលក់រថយន្តចំនួន ៨ និងរោងជាងចំនួន ៩ ជាមួយនឹងអ្នក ជំនាញជួសជុលរថយន្តជាច្រើនរូប ដែលត្រូវបាន ទទួលស្គាល់ពី សំណាក់រោងចក្រ ផលិតយានយន្ត។ គ្រប់អតិថិជន ដែលបានជាវរថយន្ត Jaguar និង Land Rover របស់ក្រុមហ៊ុន RMA Cambodia សុទ្ធតែទទួល បាននូវអត្ថប្រយោជន៍នៃការធានា រយ:ពេលបីឆ្នំាំ ឬក៏គិតត្រឹមរយ:ចម្ងាយ បើកបរ ១០០,០០០ គីឡូមែត្រ។



លោក ម៉ាក ធើនិន ជាអគ្គនាយកក្រុមហ៊ុន Guava International បានមាន ប្រសាសន៍ថា «ជាការពិតណាស់ អគារតាំងលក់រថយន្ត ថ្មីដ៏អស្ចារ្យមួយនេះ ពិតជាស្របទៅ តាមស្តង់ដារ អន្តរជាតិ តាមការកំណត់ក្រុមហ៊ុន Jaguar Land Rover សម្រាប់អ្នកចែកចាយ រថយន្តរបស់យើង នៅទូទាំងពិភពលោក»។

អគារថ្មីនេះនឹងដាក់តាំងលក់តែរថយន្ត Jaguar Land Rover ក៏ដូចជារថយន្ត Range Rover ដ៏ពេញនិយម។ អគារនេះផងដែរ មិនត្រឹមតែមាន បន្ទប់តាំងលក់ ដ៏ធំដែលត្រូវបានរចនា និងសាងសង់ឡើង ទៅតាមស្តង់ដារ និងមានគុណភាពខ្ពស់ នោះទេ វាក៏មានរួមទាំង ផ្នែកលក់ ផ្នែកសេវាកម្ម និងផ្នែកថែទាំង យានយន្ត ដើម្បីបម្រើអថិតិជន នៅក្នុងប្រទេស កម្ពុជា​ផងដែរ។

ក្នុងពិធីបើកសម្ពោធនេះ ក៏មានការចូលរួមពីសំណាក់ភារធារី នៃឯកអគ្គរាជ ទូតអង់គ្លេស រួមជាមួយឥស្សរជន និងភ្ញៀវកិត្តិយស នានាជាង ២០០រូប ដែលបានសម្តែង នូវការស្ងើច សរសើរ ក៏ដូចជាមាន ចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះអគារតាំង លក់រថយន្តថ្មីនេះ ដែលស្របតាម ស្តង់ដារអន្តរជាតិ។

លោកស្រី បណ្ឌិត ប្រាយយូនី ម៉ាត់ធូ ជាភារធារី នៃឯកអគ្គរាជទូតអង់គ្លេស ក៏បានធ្វើ ការអបអរសាទរ ចំពោះក្រុមហ៊ុន RMA Cambodia ក្នុងការសម្ពោធនូវអគារ តាំងលក់ រថយន្ត Jaguar និង Land Rover នាពេលនោះផងដែរ។

លោក ងន សាំង បានបន្ថែមថា «ខ្ញុំជឿជាក់ថានឹងមានរថយន្តម៉ាក Jaguar Land Rover ព្រមទាំង Range Rover ដែលកំពុងមាន ប្រជាប្រិយភាព ធ្វើចរាចរណ៍ នៅលើដងផ្លូវ ក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើន»។

ក្រុមហ៊ុន Jaguar Land Rover មានការទទួលស្គាល់ថាជាក្រុមហ៊ុន ដែលមានភាពល្បីល្បាញ ជុំវិញពិភពលោក ដោយចិត្តទុកដាក់ ទៅលើភាពលម្អិត នៃគុណភាពយ៉ាង ផ្ចិតផ្ចង់គុណភាព ល្អជានិច្ច និងភាពអាចជឿជាក់បាន។ ក្រុមហ៊ុន Jaguar ត្រូវបាន គេទទួលទូទាំង ពិភពលោកថាជា ក្រុមហ៊ុនផលិត នាំមុខគេសំរាប់ រថយន្តដែលស្រស់ស្អាត លឿន និងមានភាពល្បីល្បាញ ដោយសារ ប្រណិតភាព និងការផ្តល់នូវ ផាសុកភាពដល់ អ្នកប្រើប្រាស់។

ក្រុមហ៊ុន Jaguar Land Rover ត្រូវបានគេស្គាល់ថា ជាអ្នកផលិតយានយន្ត ដែលបើកបរ បានគ្រប់នៅគ្រប់ស្ថានភាពផ្លូវ ដោយរួមបញ្ចូលនូវប្រណិតភាព សុវត្ថិភាព និងភាពគួរឲ្យជឿជាក់ ជាមួយនឹងសមត្ថភាពជាច្រើនទៀតគ្មានគូប្រៀប៕






បញ្ចូលអត្ថបទដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]