រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ត្រូវ​ប្រពន្ធ​ជា​ជន​ជាតិ​វៀត​ណា​ម​វាយ​នឹង​​ស្បែក​ជើង​ ហើយ​ហៅ​បង​ប្អូន​មក​វាយ​បន្ថែម​ទៀត​ បន្ទាប់​ពី​​មាន​ទំនាស់​គ្នា​ក្នុង​គ្រួសារ​​ដោយ​ស្ត្រីជា​ប្រពន្ធ​​ចោទ​ថា មាន​ស្រី​ថ្មី ។ ការ​ទាស់​ទែង​​គ្នា​ក្នុង​គ្រួសារ​​ឈាន​ទៅ​ប្រើ​ហិង្សា​​នេះ​បាន​កើតឡើង​​ កាល​ពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃទី​​២៤ កក្កដា ២០១២ ​នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ ។ បន្ទាប់​ពី​​កើត​មាន​អំពើ​ហិង្សា​ប៉ូលិស​​ប៉ុស្តិ៍​ទួល​សង្កែ​​បាន​ចុះ​ទៅ​ អន្តរា​គមន៍​​ឃាត់​ស្ត្រី​​ជា​ប្រពន្ធ​រួម​ទាំង​បង​ប្អូន​​​ប្រុស​២​នាក់​មក ​សួរ​នាំ​ ព្រម​ទាំងធ្វើ​ការ​សម្រប​សម្រួល​​ដោយ​ភាគី​​ខាង​ប្តី​​ទារ​ជំងឺ​ចិត្ត​៣០០​ ដុល្លារ​​ហើយ​សុំ​ចែក​ផ្លូវ​គ្នា ។

​បុរស​ជា​ប្តី​​ដែល​ត្រូវ​ប្រពន្ធ​​ និង​បង​ប្អូន​​ខាង​ប្រពន្ធ​វាយនោះ​​​ឈ្មោះ​ផេង ​ចិន្តា ភេទ​​ប្រុស អាយុ​៤៥​​ឆ្នាំ ​បាន​រង​របួស​ចង្កេះ និង​មុខ ។ រីឯ​ស្ត្រី​ជា​ប្រពន្ធ​​ឈ្មោះ​ហ្វៀង ធីនូ ហៅគឹម ចេង អាយុ​៣៥​ឆ្នាំ ជា​ជន​ជាតិ​វៀត​ណាម​មាន​លំនៅ​ផ្ទះ​ជួល​លេខ​៧ ផ្លូវលេខ​​៥៨ ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។ តាម​ព័ត៌​មាន​​​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​​ប្តី​ប្រពន្ធ​ពី​រ​នាក់​​​នេះ​មាន​​ទំនាស់​គ្នា​ពី​ រឿង​ប្រពន្ធ​ចោទ​ប្តី​ថា មាន​ស្រី​ ដែល​បាន​កើតឡើង​ជា​ញឹក​ញាប់ ។ នៅពេល​ទាស់​​គ្នា​ប្រពន្ធ​​បាន​យក​ស្បែក​​ជើង​វាយ​មក​លើ​ប្តី​ បណ្តាល​ឱ្យ​​រង​របួស ។ បន្ទាប់​ពី​​មាន​ទំនាស់​​គ្នា​ប្តី​បាន​ចុះ​ពី​ផ្ទះ​ទៅ​​អង្គុយ​​លេង​ក្នុង​ ភូមិ ស្រាប់តែ​មួយ​​សន្ទុះ​ក្រោយ​​មក​ស្ត្រី​ជា​ប្រពន្ធ​បាន​​ទូរស័ព្ទ​​ហៅ​ប្អូន ​ប្រុស​​មក​ដល់​​រក​រឿង និង​វាយ​​​យក​តែ​ឈ្នះ​ដៃ​បន្ថែម​ទៀត​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]