ចិន៖ កាលពីពេលថ្មីៗនេះ តារាសម្តែង ជនជាតិចិនម្នាក់ បានធ្វើពិធីខួបកំណើត ឲ្យអ្នកបើកឡានខ្លួន តែអ្វីដែល អស្ចារ្យនោះ គឺតារាប្រុសរូបនេះ ក៏បានឲ្យអាំងប៉ាវ ជាង១ម៉ឺនដុល្លារ ទៅអ្នកបើកឡាន របស់ខ្លួន ថែមទៀតផង។

តាមប្រភពព័ត៌មាន បរទេសមួយ បានឲ្យដឹងថា តារាសម្តែងប្រុស មានរាងខ្ពស់សង្ហា លោក Huang Xiaoming ដែល មានអាយុ ៣៧ឆ្នាំ បានចំណាយពេលវេលា របស់ខ្លួន ក្នុងការធ្វើពិធីខួបកំណើត ដ៏ភ្ញាក់ផ្អើលមួយ ឲ្យអ្នកបើកឡាន របស់ខ្លួន​ តែអ្វីដែល រឹតតែអស្ចារ្យ ទៅទៀតនោះ គឺគាត់បាន រៀបចំអាំងប៉ាវក្រហមមួយ ដែលមានទឹកប្រាក់ ដល់ទៅជាង ១៦,០០០ ដុល្លារអាមេរិក ឲ្យទៅអ្នកបើកឡាន របស់គាត់ ថែមទៀតផង។

លោក Huang Xiaoming ហើយនឹង អ្នកបើកឡាន បានស្គាល់ និងរាប់អានគ្នា ដូចជាគ្រួសារតែមួយ អស់រយៈពេល ជាង១០ឆ្នាំ ទៅហើយ។ ជាងនេះទៅទៀត កាលពីថ្មីៗនេះ ពេលដែលលោក រងរបួសជើង តៃកុងឡានរូបនោះ បាននៅក្បែរលោក ហើយបានមើលថែលោក ដោយយកចិត្តទុកដាក់ និងមិនរុញរា អ្វីទាំងអស់។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី លោក Xiaoming បានបង្កើតស្ទីឌីយ៉ូ ផ្ទាល់ខ្លួនរួចមក លោកក៏បានបន្ថែម នូវការយកចិត្ត ទុកដាក់ ខ្លាំងជាមុន ចំពោះបុគ្គលិក ដោយ​ឲ្យ​បុគ្គលិក​ ទៅ​វិស្សមកាល​ លំហែ​កាយ ធ្វើ​ពិធី​ខួប​កំណើត ឲ្យពួកគេ និង​ធ្លាប់​ឲ្យ​កាដូ​ ជា​រថយន្ត​ ទៅបុគ្គលិក ថែម​​ទៀត​ផង។

ឯនៅ​ថ្ងៃ​ទិវា​ នៃ​សេចក្ដី​ស្រលាញ់​ តារាប្រុសរូបនេះ តែង​​ឲ្យ​ផ្កា​កុលាប ​ទៅ​បុគ្គលិក​ស្រី​ គ្រប់​ៗ​គ្នា។ ជា​ពិសេស​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ លោកតែង​​ឲ្យ អាំង​ប៉ាវ​ ទៅ​ឪពុក​ម្ដាយ របស់បុគ្គលិក​ ទាំង​អស់ ផងដែរ។ កាល​ពី​ឆ្នាំ​មុន​ លោក Xiaoming បាន​រៀប​ចំ​ អាំង​ប៉ាង ​ជាង​១លាន​យ័ន ​ឬប្រហែល ១៦ម៉ឺនដុល្លារអាមរិក សម្រាប់​​ថ្ងៃ​ចូល​ឆ្នាំ ទៀតផង។

គួរបញ្ជាក់ផងដែរថា លោក Huang Xiaoming ជា​តារា​ហុងកុង​ម្នាក់ ​ដែល​រក​ចំណូល​ បាន​ច្រើន ​ក្នុង​វិស័យ​ឧស្សាហកម្ម​កម្សាន្ត របស់​ប្រទេសចិន។ ក្រៅ​ពី​សិល្បៈ​ លោក​ទទួលបាន ភាពជោគជ័យ​ ក្នុង​ការ​វិនិយោគ​ទុន​ អចលនទ្រព្យ​ កន្លែង​ផលិត ​ស្រា​ទំពាំងបាយជូរ ​និង​ការ​ថត​រឿង ផងដែរ៕


ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]