កូរ៉េខាងត្បូង៖ នៅក្នុងឱកាសផ្សព្វផ្សាយ បទចម្រៀងថ្មី "Party" របស់ក្រុមចម្រៀងនារី Girl's Generation នាង Yoona បានក្លាយជា ប្រធានបទក្តៅគគុក របស់អ្នកនិយម លេងអ៊ិនធឺណែតជាច្រើន ក៏ព្រោះតែរូបសម្រស់របស់នាង មើលទៅកាន់តែប្លែក និងស្រស់ស្អាតជាងមុន។


នាង Yoona និងនាង Taeyeon (ស្តាំ)
នៅទីបំផុត ក្រុមចម្រៀងនារី ដ៏ល្បីល្បាញរបស់ កូរ៉េខាងត្បូង Girl's Generation បានត្រឡប់មកវិញ ជាមួយនឹងបទចម្រៀងថ្មី នៅក្នុងរដូវក្តៅនេះ ជាមួយនឹងស្តាយ៍ថ្មី ប្លែក ជាពិសេសពួកគេ បានផ្លាស់ប្តូររូបសម្រស់ រៀងៗខ្លួន មើលទៅពិតជាស្រស់ស្អាត និងគួរឲ្យស្រឡាញ់ផងដែរ។

ជាមួយនឹងរូបថត ជាច្រើនប៉ុស្តិ៍របស់ក្រុម Girl's Generation ក្នុងកម្មវិធីធ្វើបទបង្ហាញមួយ កាលពីថ្ងៃទី ២១ ខែកក្កដា កន្លងទៅនេះ អ្នកនិយមលេងអ៊ិនធឺណែត ជជែកអំពីរូបសម្រស់របស់នាង Yoona ដែលឃើញហើយ សឹងទន់ជង្គង់ ព្រោះនាងបានស្លៀកពាក់ និងតែងខ្លួនយ៉ាងសមសួន រួមជាមួយនឹង សក់ព៌ណទង់ដែង ប្លែក និងទាក់ទាញជាខ្លាំង។

ចង់ដឹងនាង Yoona ឥឡូវនេះ ស្រស់ស្អាត ជាងមុនយ៉ាងណានោះ សូមទស្សនាបណ្តុំរូបថត របស់នាងខាងក្រោមនេះ៖














ប្រភព Koreaboo

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]