ខេត្ត​​កំពង់​ឆ្នាំង​ ៖ ​កុមារី​អាយុ​២​ឆ្នាំ​​បាន​រង​របួស​រលាក​ទឹក​ក្តៅ​​កំពុង​ពុះ​ពេញ​​ខ្លួន​ ធ្ងន់​ធ្ងរ​ ខណៈ​ដែល​កុមារី​​នេះ​ធ្វើ​​ជា​គោ​ឱ្យ​ក្មេង​ប្រុស​ម្នាក់​ទៀត​​ចង​ដៃ​អូស​ រត់​លេង ហើយ​បាន​ទាក់​​នឹង​​កំសៀវ​ទឹក​លើ​ចង្ក្រាន​​កំពុង​ពុះ​កំពប់​ចាក់​ស្រោច​ពី​ លើ​​កាល​ពីវេលា​ម៉ោង​​៩​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា នៅ​ផ្ទះ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ម្លូ ឃុំ​​ក្រាំង​ស្គា ​ស្រុក​ទឹក​ផុស ។

តាម​ការ​រៀបរាប់​​របស់​ស្ត្រី​ឈ្មោះ​ ស ចិន អាយុ​៤២​ឆ្នាំ ដែល​ត្រូវ​ជា​ជីដូន​កុមារី​​រង​គ្រោះ​​បាន​និយាយ​ថា ​ចៅ​ស្រី​របស់​​​គាត់​​​ឈ្មោះ​អីុម ​ធារ៉ា អាយុ​២​ឆ្នាំ ។ មុន​ពេល​កើតហេតុ​ចៅរបស់​គាត់​​​ត្រូវ​បាន​ក្មេង​​ប្រុស​ម្នាក់​ទៀត​ដែលនៅ​ ផ្ទះ​ជិត​គ្នា​យក​ខ្សែ​​មក​ចងដៃ​​ធ្វើ​ជា​សត្វ​គោ​ ហើយ​ក្មេង​ប្រុស​នោះ​បាន​ដឹក​ចៅ​​គាត់​​រត់​លេង​ជុំវិញ​ផ្ទះ ប៉ុន្តែ​​ពួក​វា​​មិន​បាន​ប្រយ័ត្ន​​ក៏​រត់​ទៅ​ទាក់​ខ្សែ​នឹង​កំសៀវ​​​ដាំ​ ទឹក​កំពុង​ពុះ បណ្តាល​​ឱ្យ​​កំពប់​ចាក់​ស្រោច​មក​លើ​ចៅស្រី​គាត់​តែ​ម្តង គឺ​រលាក​​ត្រឹម.ក​ចុះ​​មក​​ក្រោម​ ។ ​ភ្លាមៗ​​ម្តាយកុមារី​​រងគ្រោះមិន​នៅ​ផ្ទះ​រវល់​​ទៅស្រែ គាត់​ក៏​ប្រញាប់​​នាំ​ចៅ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ដើម្បីសង្គ្រោះ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]