ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា គង់ ចាន់ស្រីមុំ និងគូស្នេហ៍ បានបង្ហាញកាយវិកា ផ្អែមល្ហែមជាមួយគ្នា ក្នុងការរៀបចំ ខ្លួនជាកូនក្រមុំកូនកំលោះ គ្រងឈុតរៀបអាពាហ៍ពិពាហ៍ បានបង្ហោះពាសពេញបណ្តាញ ទំនាក់ទំនងសង្គម Face book ធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល និងមានការទន្ទឹង រង់ចាំអ៊ុតមើល ពីគម្រោងរៀបការ របស់ពួកគេ ថាតើគូស្នេហ៍ មួយគូ នេះសម្រេចចិត្ត បញ្ចប់ភាពនៅលីវនៅពេលណា?

គូស្នេហ៍វ័យក្មេងរវាង កញ្ញា គង់ ចាន់ស្រីមុំ និងបុរសសង្ហា លោក កឹម សីហា បានបង្កាត់ភ្លើងស្នេហាជាមួយគ្នាជា ច្រើនឆ្នាំមកហើយ តែគូស្នេហ៍មួយគូនេះ ហាក់ដូចជាមិនទាន់អើពើ និងចង់ដឹកដៃគ្នាចូលរោងការទេ ដោយជារឿយៗ ពួកគេទាំងពីរនាក់ តែងតែរកលេសនេះ លេសនោះដោះសារ ដើម្បីពន្យាពេលរៀបការ ព្រោះថា តែមានការខ្លាចរអាថា ក្រោយរៀបការរួច អាចធ្វើឲ្យពួកគេធ្លាក់កូដ ។

ខណៈដែលតារាមួយគូនេះ កំពុងតែស្ថិតនៅក្នុងសភាព មន្ទិលសង្ស័យ រឿងរៀបការនោះ ស្រាប់តែ ស្រីស្អាត សាច់ សរកូនកាត់ចិន កញ្ញា គង់ ចាន់ស្រីមុំ បង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញឲ្យឃើញពីកាយវិកាផ្អែមល្ហែម ក្នុងឈុតអាពាហ៍ពិពាហ៍ ដែលធ្វើឲ្យទស្សនិកជន មានការងឿងឆ្ងល់ថា តើពេលណាទើបតារាមួយគូនេះ ដឹកដៃគ្នា ចូលរោងការតាមប្រពៃណី ?








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ