កូរ៉េខាងត្បូង៖ តារាស្រីម្នាក់ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះថាមុខមាត់របស់នាង ស្ទើរតែដូចនឹង តារាចម្រៀង ស្រី Jessica អតីតក្រុម Girls’ Generation។

ចំពោះនាង SinB ក្រុមចម្រៀង G-Friend មានទម្រង់មុខ និងរូបរាង គឺស្រដៀងខ្លាំង​នឹងនាង Jessica ដែលពួកគេ ទាំង២នាក់នេះ ជាអ្នកដទៃនឹងគ្នាសុទ្ធសាធ។ បន្ថែមពីនេះ អ្នកលេងបណ្តាញសង្គម បាននិយាយថា SinB  គឺមុខ ដូចនឹង Jessica  ជាងប្អូនស្រីបង្កើតនាងទៅទៀត គឺនាង Krystal។

ក្នុងនោះដែរ កាលពីថ្មីៗនេះ មានមនុស្សបានបង្ហោះរូបថតរបស់នាង SinB កាលពីនៅក្មេង ហើយបានសរសេរថា "រូបថត SinB កាលពីមុន"។  រូបថតកាលពីនៅក្មេង គឺនាងមិនប្រែប្រួល សម្រស់អ្វីបន្តិច​​សោះ​​ បើប្រៀបធៀប នឹងរូប បច្ចុប្បន្ន ដែលមើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់៕

តោះមើលរូបថតរបស់នាង SinB  និងនាង Jessica  ថាពិតជាស្រដៀងខ្លាំង ដូចគេនិយាយមែនដែរទេ?



ខាងឆ្វេងជារូបនាង SinB និងខាងស្តាំជារូបនាង  Jessica



រូបថតកាលនៅក្មេងរបស់ នាង SinB 

ប្រភព Allkpop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]