វីដេអូឃ្លីបមួយត្រូវបានគេចែកចាយពាសពេញអិនធើណិត ដែលនៅក្នុងវីដេអូនោះមាននារីម្នាក់ កំពុងតែព្យាយាមបំបែកកញ្ចក់ឡាន ក្នុងកម្មវិធីប្រកួតប្រជែងមួយ ដោយល័ក្ខខ័ណ្ឌគឺតម្រូវអោយនាង ជាមួយនឹងដៃគូ រកវិធីទំលាយកញ្ចក់ ដោយប្រើប្រាស់ឧបករណ៍នៅក្នុងឡាននោះ។

បើយើងមើលនៅក្នុងវីដេអូ យើងនឹងបានឃើញសកម្មភាពរបស់នាង ជាពុំខាន ហើយវីធីរបស់នាង ពិតជាល្អខ្លាំងណាស់ក្នុងពេលមានអាសន្ន ដោយវាមើលទៅងាយស្រួលក្នុងការបំបែកកញ្ចក់មែនទែន។ គួរបញ្ជាក់ផងដែរថានៅក្នុងវីដេអូ នេះនាងបានយក ពូកកល់ក្បាលរបស់កៅអី ក្នុងឡានមកស៊កចូល ប្រឡោះកញ្ចក់ហើយគ្រាន់តែ សង្កត់គាត់បន្តិច ស្រាប់តែកញ្ចក់នោះបែកតែម្តង គួរអោយចាប់អារម្មណ៍ខ្លាំងណាស់។

ដោយ ៖​ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]