តើអ្នកចូលចិត្តធ្វើដំណើរតាមអាកាសមែនទេ? ការធ្វើដំណើរពិតជាមានសារៈសំខាន់ណាស់ មិនថាក្នុងបុព្វហេតុការងារ ការធ្វើដំណើរកំសាន្ត ការសិក្សា ឫគោលបំណងផ្សេងៗទៀតនោះទេ។ យ៉ាងណាមិញ ការធ្វើដំណើរនឹងមិនមានភាពរលូន និងគួរឲ្យពេញចិត្តនោះឡើយ ប្រសិនបើការធ្វើដំណើររបស់យើង មានការយឺតយ៉ាវ ឫមានភាពរអាក់រអួលត្រង់ចំណុចណាមួយនោះ ។ ដូច្នេះ ដើម្បីឲ្យការធ្វើដំណើររបស់យើងមានភាពងាយស្រួយ និងមានផាសុកភាព ប្រកបដោយភាពរីករាយ និងការសន្សំសំចៃនោះ ខ្មែរឡូតសូមបង្វែរអារម្មណ៍របស់ប្រិយមិត្ត មកទទួលជ្រាបនូវ វិធីសាស្ត្រ ១៤ចំណុច ដែលត្រូវស្វែងយល់ ដើម្បីត្រៀមខ្លួនជាស្រេច មុន និងរាល់ពេលធ្វើដំណើរតាមជើងហោះហើរ និមួយៗរបស់លោកអ្នក ។ វិធីទាំងនោះមានដូចខាងក្រោម៖

 

១.​ ធ្វើការ​ check in តាម online ២៤ម៉ោង មុនការហោះហើរ

វានឹងផ្តល់ទំនុកចិត្តខ្ពស់ រាល់ពេលដែលយើងធ្វើការ check in ២៤ម៉ោង ទុកជាមុន តាមរយៈអ៊ីនធឺណេត​ ដូចនេះយើងនឹងមិនមាន ការព្រួយបារម្ភពីការខកជើង ហោះហើរឡើយ។

 ២. ទិញបន្ទប់សម្រាកនៅព្រលានយន្តហោះ

គួរទិញបន្ទប់សម្រាកមួយ ប្រសិនបើជើងហោះហើររបស់លោកអ្នក ត្រូវបានពន្យាពេល។ ធ្វើដូចនេះ លោកអ្នកនឹងទទួលបាន នូវភាពងាយស្រួល ជាមួយកន្លែងដែលមានផាសុកភាព សុវតិ្តភាព ជាជាងការវិលត្រឡប់ទៅផ្ទះ ឫកន្លែងស្នាក់នៅវិញ។ 

៣. យួរកាបូបផ្ទុកសម្ភារៈតូចតាច

វេចខ្ចប់គ្រឿងសម្ភារៈតូចៗ ដូចជា គ្រឿងសំអាង និងរបស់របរសំខាន់ៗជាដើម នៅក្នុងកាបូបយួរ  អាចធ្វើឲ្យយើងចំណេញទាំងកន្លែង សុវត្ថិភាព និងការចំណាយ លើការទុកដាក់សម្ភារៈ។

៤. ជៀសវាង ចំណីអាហារ តាមយន្តហោះ ដែលមានតម្លៃថ្លៃ

បើសិនជាអាច  គួរធ្វើការវេចខ្ចប់អាហារសម្រន់ ដោយខ្លួនឯង ដើម្បីកាត់បន្ថយ ការចំណាយហួសហេតុផ្សេងៗ។

 

៥. ទឹកត្រជាក់ ឫភេសជ្ជៈ ដែលអ្នកចូលចិត្ត

នៅពេលដែល លោកអ្នកធ្វើដំណើរយូរ លោកអ្នកច្បាស់ជា ត្រូវការទឹក ដើម្បីទទួលទាន ជាពុំខានឡើយ ដូចនេះលោកអ្នកគួរតែទុកទឹក ឫភេសជ្ជៈនៅក្បែរខ្លួនអ្នក។

៦. រក្សាទុកដប ផ្លាស្ទិកទទេរ

ពេលខ្លះ លោកអ្នកប្រាកដជាមាន ភាពប្រញាប់ប្រញាល់ ជាក់ជាមិនខាន ដោយពុំមានពេលគ្រប់គ្រាន់ ដើម្បីទិញទឹកញាំ ឫក៏មិនដឹងថា ត្រូវទិញនៅកន្លែងណា ហេតុដូច្នេះ អ្នកអាចមានភាពងាយស្រួលក្នុងការច្រកទឹក សាជាថ្មី ជាជាង ការចំណាយបន្ងែមទៀត។

៧. ស្លៀកសំលៀកបំពាក់ ផ្ទុករបស់បានច្រើន

លោកអ្នក អាចធ្វើការផ្ទុក នូវរបស់របរបានមួយចំនួន ពេលដែលអ្នកស្លៀកសំលៀកបំពាក់ធំៗ និងរឡុង ដោយដាក់របស់របរអស់ទាំងនោះក្នុងហោបាវ របស់អ្នក ដែលជួយកាត់បន្ថយ ថ្លៃផ្ទុករបានខ្លះ។

៨. កុំភ្លេចពាក់កន្សែងស្រាលៗ

កន្សែង ឫក្រម៉ាបង់ក មានសារៈសំខាន់ណាស់ ធ្វើឲ្យមានភាពកក់ក្តៅ និងផាសុកភាព រាល់ពេលធ្វើដំណើរ។

៩. កន្សែងត្រជាក់

កុំភ្លេចរក្សាទុក នូវកន្សែងត្រជាក់ ជាប់នឹងខ្លួន ដើម្បីសំអាតដៃឲ្យស្អាត និងជូតមុខ ឲ្យមានអារម្មណ៍ស្រស់ស្រាយ ។

១០. ធ្វើអត្តសញ្ញាណទំនិញរបស់អ្នក

ដើម្បីរក្សានូវវ៉ាលី ឫរបស់របរកុំឲ្យមានការច្រឡំ ឫបាត់បង់ លោកអ្នកគួរតែមានភាពច្បាស់លាស់ថា វ៉ាលី ឫក៏របស់អស់ទាំងនោះ ត្រូវបានកំណត់ចំណាំ ម្ចាស់កម្មសិទ្ធឲ្យបានច្បាស់។

១១. ដោនឡូតផែនទី Google ទុក

វាប្រាកដជាមានងាយស្រួលណាស់ នៅពេលដែលលោកអ្នក មានផែនទី នៅក្នុងដៃក្នុងការធ្វើដំណើរ។ ម្លោះហើយ លោកអ្នកគួរទាញយក ផែនទីGoogle មករក្សាក្នុងទូរស័ព្ទ ឫ ធេបប្លែតរបស់អ្នក ដើម្បីទុុកឆែកមើលពេលក្រោយ បង្ការក្នុងពេលណាគ្មានអ៊ីនធឺណេត។ 

១២. កុំរុញរា ក្នុងការសាកសួរ រកព័ត៌មាន

ប្រសិនបើមានចំងល់អ្វីមួយ លោកអ្នកអាចសាកសួរ ទៅកាន់អ្នកធ្វើដំណើរដូចគ្នា ឫក៏សួរបុគ្គលិកអាកាសចរណ៍ដើម្បីជួយដោះស្រាយបញ្ហា ដូចជាការសួររកផ្លូវ ឫសេវាកម្មផ្សេងៗទៀត។

១៣. ត្រូវរក្សាទុក របស់សំខាន់ក្នុងការបូបដៃ

លុយកាក់ ទូរស័ព្ទដៃ អត្តសញ្ញាណប័ណ្ណ ឫលិខិតឆ្លងដែន និងវត្ថុមានតម្លៃផ្សេងៗទៀត សុទ្ធសឹងតែជារបស់សំខាន់ណាស់ ក្នុងការធ្វើដំណើរក្រៅស្រុក ហេតុដូចនេះហើយ គប្បីរក្សារបស់ទាំងនោះ នៅជាប់នឹងខ្លួនជានិច្ច ។

១៤. បើសិនជាពុលយន្តហោះ គួរអង្គុយ នៅកន្លែងចំពីលើ ស្លាបយន្តហោះ

ជារឿងដែលគួរឲ្យព្រួយបារម្ភដែរ នៅពេលដែលលោកអ្នក ពុលយន្តហោះនោះ ។ ដូច្នេះវិធីដើម្បីកាត់បន្ថយបញ្ហានេះគឺ ការអង្គុយកៅអីណា ដែលនៅពីលើស្លាបយន្តហោះ ពីព្រោះទីតាំងនៅត្រង់ស្លាប ពុំសូវមានចលនាខ្លាំងដែលអាចបណ្តាល ឲ្យអ្នកពុលនោះទេ ។

ប្រភព៖ ស្តម

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]