ខេត្ត​កំពង់​ចាម ៖ ​យុវជន​៣​នាក់​ស្រវឹង​ជិះ​ម៉ូតូ​​ម៉ាក​វ៉េវ​១​គ្រឿង​ទៅ​​បុក​រថយន្ត​ធុន​ធំ​ ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ស្លាប់​២​នាក់​​ភ្លាមៗ​នៅ​នឹង​កន្លែង និង​ម្នាក់​​ទៀត​រង​របួស​ធ្ងន់​​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៧  ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​សៀម ​ឃុំ​ជីរោទិ៍​ទី​២ ស្រុក​ត្បូង​ឃ្មុំ កាល​ពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​២៤ កក្កដា ២០១២ ​ចំណែក​រថយន្ត​មិន​ស្គាល់​​ម៉ាក​​បើក​រត់​គេច​បាត់ស្រមោល ។

​តាម​លោក​អនុ​សេនីយ៍​ឯក ​សូ​ សារ៉ាត់ អធិ​ការ​រង​នគរបាល​ស្រុក​ត្បូង​ឃ្មុំ ​ឱ្យ​ដឹង​ថា យុវ​ជន​ដែល​​ស្លាប់​២​នាក់ នោះ​មាន ១-ឈ្មោះ​​ហេង សុខ​មិន អាយុ​២៣​​ឆ្នាំ ​រស់​នៅភូមិ​សួង​កើត សង្កាត់​សួង ក្រុង​សួង អ្នក​បើក​បរ​ ២-ឈ្មោះ​​ហាត់ ពិសិដ្ឋ ​អាយុ​២៥​ឆ្នាំ ​រស់​នៅភូមិ​វិហារ​ធំ ឃុំ​ល្ងៀង ស្រុក​ត្បូង​ឃ្មុំ ​និង​អ្នក​របួស​ធ្ងន់​ឈ្មោះ​ជួប សារុន អាយុ​២៣​ឆ្នាំ រស់​នៅភូមិ​​អង្គស​ ឃុំ​អង្គស ស្រុក​មេសាង ខេត្តព្រៃវែង ត្រូវបាន​​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​៧ “D” ​ភ្លាមៗ​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]