រាជធានីភ្នំពេញ ៖ តារា​ចម្រៀង និង​ជា​តន្ត្រី​ករ​ដ៏​ល្បី​ល្បាញ​លោក​ណាំ ប៊ុណ្ណា​រ័ត្ន​ បាន​ជួប​ឧប​ទ្ទវ​ហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍​ក្រឡាប់​រថយន្ត ខណៈ​​ពេល​ដែល​លោក​ធ្វើដំណើរ​​ទៅ​ថត​បទ​ចម្រៀង​ឱ្យ​​ផលិត​កម្ម​ថោន​នៅ​ឯ​ ខេត្ត​ព្រះ​សីហនុ ។

​លោក​មាស សុខ​រតនៈ ​ជាអ្នក​គ្រប់​គ្រង​​ទូទៅ​​ក្នុង​ផលិត​កម្ម​ថោន បាន​ឱ្យកោះ​សន្តិ​ភាព​ដឹង​តាម​ទូរស័ព្ទ​​ថា លោក​ណាំ ប៊ុណ្ណារ័ត្ន ​ពិត​ជា​បាន​ជួប​គ្រោះថ្នាក់​ចរា​ចរណ៍​ពិត​ប្រាកដ​មែន គឺ​ពេល​ដែល​លោក​ត្រូវ​ចេញ​ទៅ​ថត​នៅ​កំពង់​សោម​ ហើយ​ការ​ជួប​គ្រោះថ្នាក់​​​​នេះ គឺនៅ​ម្តុំ​វាល​រេញ ខេត្ត​ព្រះ​សីហនុ ។ ទោះ​ជា​យ៉ាង​ណា​លោក​មាស​ សុខ​រតនៈ ​បាន​បញ្ជាក់ថា ​គ្រោះថ្នាក់​នេះ​​មិន​បណ្តាល​ឱ្យ​​លោក​ណាំ ប៊ុណ្ណា​រ័ត្ន គ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ គឺ​គ្រាន់​តែ​​របួស​ដៃ​ជើង​ប៉ុណ្ណោះ។ លោក​បន្ត​ថា ​បច្ចុ​ប្បន្ន​នេះ​​លោក​ណាំ ប៊ុណ្ណា​រ័ត្ន ត្រូវ​​បាន​គេ​បញ្ជូន​មក​​សម្រាក​ព្យា​បាល​ក្នុង​មន្ទីរពេទ្យ​នៅ​ឯ​​ រាជធានីភ្នំពេញ​រួច​ហើយ​ដែរ។ បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​គ្រួសារ​របស់​លោក​ណាំ ប៊ុណ្ណារ័ត្ន ​បាន​ឱ្យ​ដឹងថា លោក​​ណាំ ប៊ុណ្ណារ័ត្ន បាន​ជួប​គ្រោះថ្នាក់​ចរា​ចរណ៍​នៅ​ថ្ងៃទី​២៥ កក្កដា ២០១២ ចន្លោះ​​ម៉ោង​៥​ទៅ​៦​ព្រឹក​​នៅ​លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​៤ ក្នុង​ខេត្តព្រះ​សីហនុ ​ដោយ​រួម​ជា​មួយ​អ្នក​​ដំណើរ​៥​នាក់​ផ្សេង​ទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]