ភ្នំពេញ៖ បន្ទាប់ពីមានព័ត៌មានមួយ ដែលសរសេរវាយប្រហារ បង្ខូចកេរ្តិ៍ឈ្មោះ យ៉ាងខ្លាំងទៅលើ កញ្ញា ពេជ្រ សូលីកា តារាចម្រៀង របស់ផលិតកម្ម អឹម ដោយ ប្រើប្រាស់ Account Facebook ឈ្មោះ ពេជ្រ សូលីកា ដែលទើបនឹងបង្កើតកាល ពីម្សិលមិញ, បន្ទាប់ពីបាន ដឹងព័ត៌មាននេះ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ កញ្ញា ពេជ្រ សូលីកា មានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង បានចេញមុខ ដោយបដិសេធ ដាច់ អហង្កាថានេះ «មិនមែន Account Facebook របស់កញ្ញានោះទេ»។

ជាមួយនោះផងដែរ កញ្ញា ពេជ្រ សូលីកា ក៏បានបង្ហោះនៅលើ Facebook ពិតប្រាកដ របស់កញ្ញា ដែលមានន័យយ៉ាងដូច្នេះថា «មួយនេះជា Account ក្លែងក្លាយ ដោយមានគេ មានចេតនាធ្វើ បាបដល់ខ្ញុំ ហើយជា ពិសេសនោះ Account នេះទើបនឹងបង្កើត កាលពីម្សិលមិញ តែប៉ុណ្ណោះ នេះជាទង្វើដ៏អាក្រក់ ជាទីបំផុតដែលខ្ញុំ មិនអាចទទួលយក»។

សូមជំរាបថា នៅថ្ងៃនេះលើ Facebook ដែលមានគណនីឈ្មោះ «ពេជ្រ សូលីកា» បានបង្ហោះ រូបថតចំនួន២សន្លឹក និងបាន សរសេរថា «រស់នៅ ជាមួយគ្នា២ឆ្នាំ បានត្រឹមតែឈឺចាប់ រងការ មាក់ងាយ ប្រច័ណ្ឌឥត ស្រាកស្រាន្ត តាមដានឥត ឈប់ឈរ សូម្បីតែឡានក៏ ដកហូតវិញទៀត»។ ប៉ុន្តែអ្វីៗ ទាំងអស់នេះត្រូវបានកញ្ញា សូលីកា ធ្វើការបដិសេធទាំងស្រុង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]