ព្រៃវែង ៖ ជនសង្ស័យល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកញ្ជ្រៀច ខេត្ដ ព្រៃវែង ធ្វើការចាប់ខ្លួនភ្លាមៗបន្ទាប់ពីជន នេះ បានចាក់សម្លាប់ជនរងគ្រោះពីរនាក់ ម្ដាយមីងនិងក្មួយ បន្ទាប់ពីប៉ងចាប់រំលោភ មិនបានសម្រេច នៅលើផ្ទះរបស់ជនរងគ្រោះ តែម្ដង ។

អធិការនគរបាលស្រុកកញ្ជ្រៀច ដែល បានបញ្ជាឱ្យសមត្ថកិច្ចមូលដ្ឋានរបស់លោក ធ្វើការឃាត់ខ្លួនឃាតកល្មោភកាមរូបនេះ ក្រោយកើតហេតុ លោកជា សារឿន បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាម ទូរស័ព្ទឱ្យដឹងថា ករណីចាក់សម្លាប់ជនរង គ្រោះពីរនាក់ ម្ដាយមីងនិងក្មួយប្រុស ដោយ ដែកសម្រាប់ បុកម្លូយាយៗនោះ បានកើត ឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់ រំលងអាធ្រាត្រចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១២ ស្ថិតនៅលើផ្ទះជនរងគ្រោះក្នុងភូមិ ថ្មី ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង ។

អធិការនគរបាលរូបនេះ បានបញ្ជាក់ថា ជនរងគ្រោះជាម្ដាយមីង មានឈ្មោះទ្រូ នឿន អាយុ៤៧ឆ្នាំ ហើយជនរងគ្រោះជាក្មួយ ប្រុស ដែលមកដេកកំដរម្ដាយមីងឈ្មោះ ក្រិល ចំរើន អាយុ១២ឆ្នាំ ។ ដោយឡែកជន ល្មើសមានឈ្មោះហេង ធឹង អាយុ២៩ឆ្នាំ មានស្រុកកំណើតនិងរស់នៅបច្ចុប្បន្ន ក្នុង ភូមិសាមគ្គី ស្រុកកំចាយមា ខេត្ដ ព្រៃវែង ហើយធ្វើដំណើរមកដល់ភូមិ-ឃុំកើតហេតុ ខាងលើ ដើម្បីចូលរួមពិធីភ្ជាប់ពាក្យ នៅផ្ទះ អុំរបស់ខ្លួន ។

អធិការនគរបាល លោកជា សារឿន បានបញ្ជាក់ទៀតថា ក្រោយពីពិធីរាំចប់ ជន សង្ស័យរូបនេះ បានដើរមកសុំផ្ទះគេឯងដេក លុះសុំផ្ទះទី១ ដេក ប៉ុន្ដែម្ចាស់ផ្ទះ មិនឱ្យក៏មក ផ្ទះជនរងគ្រោះ ដែលជាមនុស្សធ្លាប់ស្គាល់គ្នា ដើម្បីដេក ស្របពេលដែលខ្លួនឯងមានអាការៈ ស្រវឹងផងនោះ ។

បើយោងតាមលោកជា សារឿន លុះដេក បាន១០នាទី ជនល្មោភកាមរូបនេះបាននឹក ឃើញចង់រួមភេទ ក៏ប៉ងចាប់រំលោភស្ដ្រីរង គ្រោះ ពេលនោះស្រាប់តែមានការ ប្រតាយ ប្រតប់ ទើបធ្វើឱ្យជនល្មើសបានយកដែកបុក ម្លូចាស់ៗ ចាក់ចំបំពង់កស្ដ្រីរងគ្រោះ បណ្ដាល ឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ភ្លាមៗ នោះជនរងគ្រោះជា ក្មួយប្រុស មានអាយុទើប តែ១២ឆ្នាំ ដែលមកដេកកំដរម្ដាយមីងនៅ តែម្នាក់ឯងនោះ ស្ទុះមកជួយប៉ុន្ដែត្រូវបាន ជនល្មើសវាយ រួចចាក់បណ្ដាលឱ្យស្លាប់ផង ដែរ ។ បន្ទាប់ពីមានករណីនេះកើតឡើងធ្វើ ឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពល រដ្ឋនៅក្នុងភូមិ ទើបកម្លាំងសមត្ថកិច្ចបានធ្វើ ការចាប់ខ្លួនជនល្មោភកាម រូបនេះតែម្ដងទៅ។

អធិការនគរបាលស្រុកកញ្ជ្រៀច បានបន្ដ ថា កម្លាំងសមត្ថកិច្ចរបស់លោកបាននឹងកំពុង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]