ហ្វេសប៊ុក៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នេះ អ្នកលេងហ្វេសប៊ុក បានចែករំលែកបន្ត យ៉ាងព្រោងព្រាត នូវព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ និងជាជំហានដំបូង មិនទាន់ច្បាស់ការនៅឡើយ ទាក់ទិននឹងការបង្ហោះសារ នៅលើបណ្តាញអ៊ិនស្តាក្រាម របស់កញ្ញា ពេជ្រ សូលីកា ថានាងបានរៀបរាប់អារម្មណ៍ឈឺចាប់ ត្រូវគេមាក់ងាយ ត្បិតអ្វីបើសូម្បីតែរថយន្ត ជិះសុខៗ ត្រូវគេដកហូតយកវិញថែមទៅទៀត។ សារដើម ដែលត្រូវបានគេចម្លងយកមកបង្ហោះ ល្បីពេញបណ្តាញសង្គមយក្សហ្វេសប៊ុក គេឃើញមានឈ្មោះគណនី ពេជ្រ សូលីដា (Facebook) និង kaka_pich (Instagram) សរសេរដូចគ្នាថា៖ «រស់នៅជាមួយគ្នា២ឆ្នាំ បានត្រឹមតែឈឺចាប់ រងការមាក់ងាយ ប្រច័ណ្ឌឥតស្រាក់ស្រាន្ត តាមដានឥតឈប់ឈរ សូម្បីតែឡានមួយគ្រឿង ក៏ដកហូតវិញទៀត»។

ក្នុងសារនោះ គេឃើញមានអមទៅដោយរូបថត មនុស្ស២នាក់ ខាងឆ្វេងជាបុរស ស្ថិតនៅក្នុងឯកសណ្ឋានមន្ត្រីផ្កាយ២ ខាងស្តាំជារូបកញ្ញា ពេជ្រ សូលីកា។ គេហទំព័រមួយ បានយករូបថត និងសារនោះ ចុះផ្សាយដោយដាក់ចំណងជើងថា «ពេជ្រ សូលីកា ទម្លាយការឈឺចាប់ពេលរស់នៅលួចលាក់ជាមួយប្តីផ្កាយពីរ»។ គេមិនអាចដឹងបានទេថា បុរសក្នុងរូបថត និងកញ្ញាពេជ្រ សូលីកា មានទំនាក់ទំនងអ្វីនឹងគ្នាឲ្យប្រាកដ ដែលការភ្ញាក់ផ្អើល កើតឡើងភ្លាមៗដូចនេះ ពិតជាធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្រ មានការស្រឡាំងកាំងសឹងតែមិនយល់ ថាវាជាការពិត ឬគ្រាន់តែជាការក្លែងបន្លំ ដើម្បីកាច់បង្ខូច កេរ្តិ៍ឈ្មោះតារាស្រីរូបស្រស់ ពេជ្រ សូលីកា ជាមួយនឹង បុរសពាក់ផ្កាយ២លើស្មា ឬយ៉ាងណាទៅវិញ។

សូមបញ្ជាក់ថា គេមិនទាន់អាចដឹងបានទេថា ម្ចាស់គណនីបណ្តាញសង្គម មានឈ្មោះដូចបានរៀបរាប់ខាងលើ ពិតជារបស់កញ្ញា ពេជ្រ សូលីកា ប្រាកដមែនឬក៏អត់នោះ តែយ៉ាងណាមិញ គេហទំព័រខ្មែរឡូត រីករាយនឹងរង់ចាំការបកស្រាយពីកញ្ញាពេជ្រ សូលីកា ពាក់ព័ន្ធនឹងព័ត៌មាននេះ ដើម្បីឲ្យមហាជន និងអ្នកគាំទ្រ បានអស់ចម្ងល់។ ខ្មែរឡូត នឹងធ្វើការចុះផ្សាយជូនប្រិយមិត្ត បានជ្រាបនៅពេលក្រោយទៀត៕


កញ្ញា ពេជ្រ សូលីកា

រូបភាពពី បណ្តាញសង្គម

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]